ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលរសៀលថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២២នេះបាន អញ្ជើញទទួលពាន រង្វាន់ទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី៣ ពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គណ:កម្មការអន្តរ ក្រសួង រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែរ ថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២កម្ពុជាធ្វើជា ម្ចាស់ផ្ទះនិងបានរៀប ចំឡើង រយៈពេលចំនួន៥ថ្ងៃនៅក្រុងព្រះសីហនុគឺចាប់ពីថ្ងៃ ១៦-២២ ខែមករា ឆ្នាំ២០២២ដោយពិធីបើកជាផ្លូវការ នៃវេទិកាទេសចរណ៍នេះ ប្រព្រឹត្ត ទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃ ទី១៨ខែមករាឆ្នាំ២០២២។រដ្ឋមន្រ្តីទេសចរណ៍អាស៊ាននិងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ក៏បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនានាក្នុងនោះប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន១២៣រូប ហើយសម្រាប់ការតាំង ពិព័រណ៌ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុបចំនួន១៨៧ ស្តង់ អ្នក ទិញ (Buyers) ចំនួន៤០ ក្រុមហ៊ុន សារព័ត៌មានសរុបចំនួន ២០ ស្ថាប័ន សរុបភ្ញៀវចូលរួមមានចំនួន ៣២២នាក់មកពីប្រទេសចំនួន២៧។ឣំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ាននេះក្រៅពីកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ទេសចរណ៍អាស៊ាន កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអា ស៊ានបូកមួយ (អាស៊ាន -ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ច ប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រម ទាំងកិច្ចប្រជុំ ជាមួយផ្នែកឯកជន និង ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិក៏នឹងមានកម្មវិធីដាំដើមឈើ កម្មវិធីវាយកូន គោលរដ្ឋមន្រ្តីទេសច រណ៍ អាស៊ាន និងដំណើរទស្សនកិច្ចទៅកាន់កោះនានាផងដែរ ដែលជា ការបោះជំហានដ៏ធំបង្ហាញពីការត្រៀមរួចរាល់របស់កម្ពុជានិងអាស៊ានទាំងមូលក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ៕
(ដោយនាគសមុទ្រ)