ខេត្តព្រះសីហនុ៖ គណៈប្រតិភូវេទិកាទេសចរណ៍អាស៊ាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះបានអញ្ជើញធ្វើ ដំណើរទស្សនកិច្ចនៅរមណីយ៍ដ្ឋានទេសចរណ៍ធម្មជាតិ Mafiya’s Resort កោះរ៉ុងនិងទទួលទានអាហារនៅ ទីនោះ ផងដែរ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា Mafiya’s Resort កោះរ៉ុង ពិតជាមានកិត្តិយសបំផុតដែលបាន ចូលរួមជាចំណែកក្នុងការទទួលស្វាគមន៏ សម្រាប់កម្មវិធីទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលភ្ញៀវជាតិ និងអន្តរ ជាតិជាច្រើនមកស្នាក់នៅ និងទទួលទានអាហារនៅ Mafiya’s Resortនេះ ។
ក្នុងនាមប្រតិបត្តិករទេសចរណ៍មួយរូប លោកឧកញ៉ា ទៀ វិចិត្រមានប្រសាសន៍ដាក់ការសង្ឃឹមថា តាម វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជាយើង ក្នុងនោះក៍មានខេត្តព្រះសីហនុដែរ នឹង ទទួលបានឱកាសដ៏សំខាន់ អំពីគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ បន្ទាប់ពីរងការរំខានដោយ សារការរីករាលដាលជំងឺកូវីដ១៩អស់ពេលជាង២ឆ្នាំមកនេះ ហើយព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយ ផ្សព្វផ្សាយ ពីប្រទេសកម្ពុជាយើង ជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។
គួរបញ្ជាក់ផងដែរថាទឹកដីក្រុងកោះរ៉ុងគឺ ជាដែនដីកោះស្ថិតកណ្តាលលំហរសមុទ្រ មានចង្ងាយ ប្រមាណ ជាង៣០គីឡូមែត្រ ពីដែលដីគោក ក្រុងព្រះសីហនុ ។បើធ្វើដំណើរតាមទូកធម្មតាត្រូវចំណាយពេល យ៉ាងតិច ២ម៉ោងកន្លះទៅ៣ម៉ោងទើបដល់ ប៉ុន្តែរបើធ្វើដំណើរតាម អូរប័រល្បឿនលឿន គឺរយៈពេល តែ៣០ទៅ៤០នាទី ប៉ុណ្ណោះនិងដល់ហើយ៕
(ដោយនាគសមុទ្រ)