លោក Lech Walesa ជនជាតិប៉ូឡូញ ធ្លាប់ទទួលបានពានរង្វាន់ណូប៊ែលសន្ដិភាព បានប្រកាសឱ្យដឹងថា ការផ្ដល់ជំនួយ យោធារបស់សហគមន៍អឺរ៉ុបទៅឱ្យប្រទេស អ៊ុយក្រែនអាចជំរុញឱ្យមានសង្គ្រាម បរមាណូកើតឡើងរវាងរុស្ស៊ីនឹងលោក ខាងលិច ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានលោក Lech Walesa បញ្ជាក់ថា “ការផ្ដល់សព្វាវុធក្នុងការបង្កសង្គ្រាម អាចឈានដល់សង្គ្រាមជាទ្រង់ទ្រាយធំ ហើយជំរុញដល់ការប្រើប្រាស់គ្រាប់បែក បរមាណូ ។ សហគមន៍អឺរ៉ុប អាមេរិក បានដឹងយ៉ាងច្បាស់ថារុស្ស៊ីមានគ្រាប់ បែកបរមាណូ ហើយប្រទេសលោកខាង លិចក៏មានបរមាណូដូចគ្នា”។ លោកបន្ដ ទៀតថា ដោយព្រួយបារម្ភពីសង្គ្រាម បរមាណូកើតឡើង ទើបប្រទេសលោក ខាងលិចមិនហ៊ានលូកដៃជ្រៅក្នុងវិបត្ដិ អ៊ុយក្រែននាពេលកន្លងមក ។ កន្លងមកថ្មីៗ តំណាងរាស្ដ្រអាមេរិក មួយចំនួនបានអំពាវនាវដល់រដ្ឋាភិបាល ដល់ទីក្រុងវ៉ាស៊ីនតោននិងប្រមុខដឹកនាំ ប្រទេសក្នុងតំបន់អឺរ៉ុបផ្ដល់់សព្វាវុធដល់ កម្លាំងទាហានអ៊ុយក្រែន ក្នុងការទប់ទល់ សកម្មភាពឈ្លានពានពីប្រទេសរុស្ស៊ី ។ ចំណែករដ្ឋាភិបាលអ៊ុយក្រែនវិញ ក៏បាន ស្នើដល់លោកខាងលិចផ្ដល់ជំនួយយោធា ទប់ទល់នឹងកម្លាំងទាហានផ្ដាច់ទឹកដីនិយម ស្និទ្ធរុស្ស៊ីនៅភាគខាងកើត ។ ឆ្លើយតប ទៅនឹងសំណើខាងលើ អគ្គលេខាធិការ អង្គការណាតូ លោក Anders Fogh Rasmussen បានបញ្ជាក់ថា សម្ពន្ធមិត្ដ យោធាណាតូ នឹងសហការយ៉ាងជិតស្និទ្ធ ជាមួយអ៊ុយក្រែន ហើយនឹងឱ្យប្រទេស នេះចូលជាសមាជិករបស់ណាតូ ។ ទាំង នោះហើយដែលណាតូចាំបាច់ត្រូវតែការ ពារអ៊ុយក្រែន គេចផុតពីការគំរាម កំហែងតាមរដ្ឋធម្មនុញ្ញរបស់ណាតូ ។ លោក Rusmussen បន្ដទៀតថា អង្គ ការណាតូនឹងអនុម័តបង្កើតកម្លាំងពិសេស ត្រៀមលក្ខណពិសេសប្រតិកម្មរហ័ស ទន្ទឹមនឹងនោះ ក៏បានបំពាក់សព្វាវុធដល់ ប្រទេសនៅតំបន់អឺរ៉ុបខាងកើតក្នុងការ ទប់ទល់ជាមួយរុស្ស៊ីពេលនោះសង្គ្រាមជា ទ្រង់ទ្រាយធំជាមួយអ៊ុយក្រែន ។ ចំពោះ សកម្មភាពខាងលើ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានលោក ខាងលិច ថាមិនត្រូវផ្ដល់ជំនួយយោធា ដល់អ៊ុយក្រែនក្នុងការប្រឆាំងរុស្ស៊ីនោះ ឡើយ ។ លោកពូទីនបញ្ជាក់ថា “គ្មាន នរណាម្នាក់នឹកស្មានដល់ពីសង្គ្រាមជា ទ្រង់ទ្រាយធំជាមួយរុស្ស៊ីកើនឡើង ។
ខ្ញុំ សូមរម្លឹកអស់លោកថា រុស្ស៊ីជាប្រទេស មហាអំណាចបរមាណូនៅលើពិភព លោក”។ រុស្ស៊ីជាប្រទេស១ក្នុងចំណោម៥ ដែលមានគ្រាប់បែកបរមាណូយុទ្ធសាស្ដ្រ ដែលអាចបំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីបអាចវាយប្រហារទៅលើគោល ដៅនានានៅក្នុងប្រទេសលោកខាងលិច។ បច្ចុប្បន្នរុស្ស៊ីមានឃ្លាំងក្បាលគ្រាប់ បរមាណូដល់ទៅ៤.៣០០គ្រាប់ គឺគ្រប់ គ្រាន់សម្រាប់បំផ្លាញពិភពលោកទាំង មូល ។ វិបត្ដិនៅក្នុងប្រទេសអ៊ុយក្រែនបង្ក ការព្រួយបារម្ភយ៉ាងខ្លាំងដល់ពិភពលោក ទាំងមូលពីសង្គ្រាមជាទ្រង់ទ្រាយធំកើត ឡើង អាចរាលដាលទៅជាសង្គ្រាមលោក។ នៅពេលនេះ រដ្ឋមន្ដ្រីក្រសួងការពារ ជាតិអ៊ុយក្រែនក៏បានប្រកាសផ្អាកសកម្ម ភាពវាយប្រហារទៅលើកម្លាំងទាហាន ផ្ដាច់ទឹកដីនិយមនៅភាគខាងកើត ដោយ បំបែកគោលដៅទប់ទល់នឹងការវាយ ប្រហារពីរុស្ស៊ីតាមព្រំដែនមកវិញ ។
រដ្ឋ មន្ដ្រីការពារជាតិអ៊ុយក្រែនបានចាត់ទុក ថាជាការឈ្លានពានរបស់រុស្ស៊ីមកលើ ទឹកដីអ៊ុយក្រែន ។ កន្លងមកថ្មីៗប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានព្រមាន លោកខាងលិចក្រោយកម្លាំងទាហាន ក្រុមបះបោរគ្រប់គ្រងអាកាសយានដ្ឋានគ្រប់គ្រងនៅភាគខាងត្បូងអ៊ុយក្រែនថា បើរុស្ស៊ីចង់លេបទឹកដីអ៊ុយក្រែនក្នុងរយៈ ពេលតែពីរសបា្ដហ៍ប៉ុណ្ណោះ ។ លោក Barroso បានលើកឡើងពី សម្ដីគំរាមកំហែងរបស់លោកពូទីន នៅ ក្នុងកិច្ចប្រជុំសហគមន៍អឺរ៉ុបនាពេល កន្លងមកនៅទីក្រុងប្រ៊ុចសែល ។
នៅ ក្នុងកិច្ចប្រជុំនោះដែរ អធិកាបតីអាល្លឺ ម៉ង់លោកស្រីអេងហ្គេឡា ម៉ាក់កែល បានបញ្ជាក់ថា យើងមិនអាចដឹងមុនពី ការប្រែប្រួលរបស់លោកពូទីនឡើយ ។ ចំណែកនាយករដ្ឋមន្ដ្រីអង់គ្លេស លោក ដេវីដ កាមេរ៉ុន ក៏បានបញ្ជាក់ដែរថា មិន ត្រូវទុកឱ្យលោកពូទីន ធ្វើអ្វីតាមតែចិត្ដ ហើយគ្រប់គ្រងប្រទេសអ៊ុយក្រែនទាំង មូលនោះឡើយ ។ នៅពេលនេះយើងក៏ មិនអាចដឹងថា លោកពូទីន នឹងអាចធ្វើ អ្វីជាបន្ដទៀតនោះឡើយ ។ កាលពីថ្ងៃទី១ ខែកញ្ញា កិច្ចពិភាក្សា ស្ដីពីបទឈប់បាញ់រវាងតំណាងរុស្ស៊ី អ៊ុយ ក្រែន នឹងក្រុមផ្ដាច់ទឹកដីនិយមបានធ្វើ ឡើងនៅប្រទេសប៊ែលឡារូស ដោយមិន ទទួលបានការឯកភាពណាមួយនោះទេ ។
ភាគីពាក់ព័ន្ធបានកំណត់ថ្ងៃទី៦ ខែកញ្ញា ជួបគ្នាពិភាក្សាម្ដងទៀតស្ដីពីបទឈប់ បាញ់ ។ ប្រព័ន្ធផ្សព្វផ្សាយនានារបស់ រុស្ស៊ីដែលគាំទ្រក្រុមផ្ដាច់ទឹកដីនិយមនៅ អ៊ុយក្រែនបានផ្សាយថា រដ្ឋាភិបាលទី ក្រុងគៀវត្រូវតែផ្ដល់ឱកាសដើម្បីឱ្យទី ក្រុងលូហ្គាន និងដូណេតស៍ចូលជាមួយ ប្រទេសរុស្ស៊ីដោយរលូន ។ កាលពីពេលកន្លងមកថ្មីៗ លោក ពូទីនក៏បានលើកឡើងពីកិច្ចពិភាក្សាជា លើកដំបូងស្ដីពី“ប្រទេសអ៊ុយក្រែនភាគ ខាងកើត”។
លោកពូទីន ក៏បានចោទ ប្រកាន់សហគមន៍អឺរ៉ុបថា ធ្វើព្រងើយ កន្ដើយចំពោះសកម្មភាពទាហានអ៊ុយ ក្រែនវាយប្រហារទាំងពលរដ្ឋស្លូតត្រង់ ទៀតផងបណ្ដាលឱ្យមានអ្នកស្លាប់ដល់ ២០នាក់ដល់២៦៩៩នាក់ចាប់តាំងពីខែ មេសា មកទល់ពេលនេះ ។ ចំណែក កម្លាំងទាហានបះបោរអ៊ុយក្រែនវិញ គ្រាន់តែទប់ទល់វាយបកបណ្ដេញទាហាន រដ្ឋាភិបាលចេញពីតំបន់ប្រជុំជនតែ ប៉ុណ្ណោះ