២០២១ផលនេសាទសមុទ្រថយចុះបើប្រៀបធៀបទៅនឹងឆ្នាំ២០២០ប៉ុន្តែរការចិញ្ចឹមតាមវារីវប្បកម្មមានការកើនឡើង

0

ខេត្តព្រះសីហនុ៖ផលនេសាទសមុទ្រតាមធម្មជាតិក្នុងឆ្នាំ ២០២១ កន្លងទៅនេះមានការថយចុះបន្តិច បើប្រៀប ធៀបទៅនឹងឆ្នាំ ២០២០ ដោយក្នុងឆ្នាំ ២០២០ ផលនេសាទសរុបមានចំនួន៤៧,៨០០តោនហើយនៅក្នុងឆ្នាំ ២០២១ ផលនេសាទសរុបមានចំនួន៤៧,០៥០តោន  នេះបើតាមការបញ្ជាក់របស់ លោក ឯម ភា នាយរងខណ្ឌ រដ្ឋ បាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ។

លោក ឯម ភា បានបន្តទៀតថាដោយឡែក សំរាប់ការចិញ្ចឹមតាមបែបវារីវប្បកម្មមាន ការកើន ឡើង ហើយចំពោះផលនេសាទការនាំចេញនាំចូលផ្គត់ផ្គង់នៅលើទីផ្សារគឺដំណើរការល្អធម្មតា។តែទោះជាយ៉ាងណាក៏ដោយទិសដៅបន្តរដ្ឋបាលជលផលនឹងខិតខំទប់ស្កាត់រាល់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់និងបទល្មើសផ្សេងៗនិងជំរុញឲ្យពង្រឹងការធ្វើវារីវប្បកម្មឱ្យបានច្រើនព្រោះថាបច្ចុប្បន្នផលនេសាទពីធម្មជាតិមានការធ្លាក់ចុះដូចនេះទាមទារឱ្យបងប្អូនដែលប្រកបវារីវប្បកម្មបង្កើនក្នុងការចិញ្ចឹមដើម្បីផ្គត់ផ្គង់នៅលើទីផ្សារឲ្យបានកាន់តែប្រសើរឡើងជាងឆ្នាំមុន។

ក្នុងនោះលោកក៏បានបញ្ជាក់បន្ថែមថាចំពោះផលនេសាទចរាចរនៅលើទីផ្សារនាពេលនេះក៏មានការនាំចេញទៅក្រៅប្រទេសក៏ដូចជាមានការនាំចូលពីប្រទេសជិតខាងមកផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកផងដែរ៕(ដោយនាគសមុទ្រ)