យេមែន៖ យោងតាមក្រុមអ្នកវិភាគនិយាយថា យេមែនគឺជាប្រទេសក្រជាងគេបំផុត លំដាប់ទីពីរនៅក្នុងចំណោម បណ្ដារដ្ឋអារ៉ាប់, បន្ទាប់ពីប្រទេសម៉ូរីតានីមក ពោលគឺសេដ្ឋកិច្ចបានធ្លាក់ចុះយ៉ាងខ្លាំងតាំងតែដើមរៀងមក។ ប្រទេសនេះបានជួបនូវជម្លោះឥតឈប់ឈរនៅក្នុងអំឡុងពេលកន្លះសតវត្សមុន ដូចជាភាពចលាចលផ្នែកនយោបាយ ក្នុងនោះរួមមានការហ៊ុំព័ទ្ធទម្លាក់ លោកប្រធានាធិបតី អាលីអាប់ឌុលឡាស់សាលេស ចេញពីអំណាច កាលពីឆ្នាំ២០០១១ផងដែរ។
ប៉ុន្តែខណៈនេះសេដ្ឋកិច្ចកំពុងងើបឡើងវិញ បណ្ដើរៗ ហើយ, ហើយបណ្ដាក់ទុន រកស៊ីតទៅទៀតទោះបីជាយេមែនកំពុងជួបនូវកង្វះគ្រឿងឧបភោគបរិភោគនិងទឹក អំពើពុករលួយហើយនិងសន្តិសុខសង្គមនៅមានភាពទន់ខ្សោយក៏ដោយ។
បណ្ឌិត Emad al Buslani សាស្ត្រចារ្យសេដ្ឋកិច្ចប្រចាំនៅសាកលវិទ្យាល័យក្រុង សាណាអា អោយដឹងថា តំរ៉ូវការរបស់រដ្ឋាភិបាល កំពុងផ្ដោតទៅលើការធ្វើឲ្យប្រសើរឡើងដល់ជីវភាពរស់នៅរបស់ប្រជាជន ពិសេសគឺការធ្វើឲ្យការរស់នៅស្ថិតនៅក្នុងជីវភាពស្តង់ដារតែម្ដង៕