កំពង់ឆ្នាំង៖ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្តយគ្រោះថ្នាក់ចរាចរណ៍ នៅល្ងា ចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤ មហាជនកាកបាទក្រហមខេត្ត១ក្រុមបានសហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត ធ្វើការចែកចាយខិតបណ្ណ័អប់រំ ស្តីពីការគោរពច្បាប់ចរាចរណ៍រាប់រយសន្លឹក ក្រោមប្រធានបទ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងការមិនពាក់មួកសុវត្តិភាព នៅចំណុចវង្វង់មូលវិមានឯករាជ្យ ក្នុងក្រុងកំពង់ឆ្នាំង។ 
លោក អៀរ ប៊ុនធឿន នាយការិយាល៍យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋា ន នគរបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖កន្លងមកថ្មីៗនេះសាខាកាកបាទក្រហមខេត្ត បានបើកវគ្កបណ្តុះបណ្តាល២វគ្គ រយះពេល២ថ្ងៃជូនដល់មហាជន និងយុវជនកាកបាទក្រ ហមស្ម័គ្រចិត្ត២ក្រុម ក្រោមប្រធាបទការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងការមិនពាក់មួកសុវត្តិភាព ដើម្បីចូលរួមសហការជាមួយសមត្ថកិច្ច ចែកខិតបណ្ណ័អប់រំការរឹតបណ្តឹង និងការគោរពច្បាប់ចរាចរណ៍ ព្រោះជារៀងរាល់ថ្ងៃនៅតែមានមនុស្សស្លាប់និងរបួសដោយសារតែមិនគោរពច្បាប់ចរាចរណ៍។ 
ក្រោយពីបានរៀនសូត្ររួចមក នៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤ លោក ប្រាក់ សោភណ្ណ័ ប្រធានសាខាកាកបាទក្រហមខេត្តនិងមន្ត្រីក្រោមឱវាត បានដឹកនាំមហាជន មួយក្រុម សហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ធ្វើការចែកចាយ ខិតបណ្ណ័អប់រំច្បាប់ចរាចរណ៍អស់រាប់រយសន្លឹក ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទរាប់រយនាក់ នៅចំណុចវង្វង់មូលវិមានឯករាជ្យក្នុងក្រុងកំពង់ឆ្នាំង។
លោក អៀរ ប៊ុនធឿន បានអោយដឹងទៀតថា៖ការចែកខិតបណ្ណ័អប់រំច្បាប់ចរាចរណ៍ ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ នៅក្នុងប្រធានបទខាងលើរបស់មហាជន និងយុវជនស្ម័គ្រកាកបាទក្រហមខេត្ត និងបន្តធ្វើជាបន្តបន្ទាប់ទៀត ក្នុងទីក្រុងកំពង់ឆ្នាំង និងតាមទីប្រជុំតាមស្រុកមួយចំនួនទៀត ដើម្បីរួមគ្នារឹតបណ្តឹងច្បាប់ចរាចរណ៍ និងរួមគ្នាកាត់បន្ថ យ ការស្លាប់និងរបួសជារៀងរាល់ថ្ងៃ ដោយសារតែការបើកបរមិនគោរពច្បាប់។
លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការដឹកនាំនិងបញ្ជារ ការត្រួតពិនិត្យ ការរឹតបន្តឹងច្បាប់ចរាចរណ៍ខេត្តកំពង់ឆ្នាំង បានអំពាវនាវ ដល់អ្នកប្រើប្រា ស់ផ្លូវទាំងអស់ ត្រូវតែគោរពច្បាប់ចរាចរណ៍អោយបានទាំងអស់គ្នា ទើបរួមគ្នាកាត់បន្ថយ បានការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
ក្នុងនោះដែរសមត្ថកិច្ចនគរបាល ចរាចរណ៍ផ្លូវគោកខេត្ត ត្រូវតែអនុវត្តន៍អោយបានជាប្រចាំ ក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយត្រូវធ្វើការផាកពិន័យអោយបានម៉ឺងម៉ាត់ ពិសេសអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿង ស្រវឹង និងអ្នកមិនពាក់មួកសុវត្តិភាព ទើបអាចកាត់បន្ថយបានគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំងបាន៕





































