កម្លាំងសមត្ថកិច្ចប៉ូលិសស្នងកាដ្ឋាននគបាលខេត្តព្រះសីហនុចាប់ខ្លូនជនសង្ស័យចំនួន១១នាក់ដែលពាក់ព័ន្ធករណីចាប់បង្ខាំងនិងសម្លាប់មនុស្សចំនួន២នាក់ជំរិតទារប្រាក់

0

ខេត្តព្រះសីហនុ៖កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនៅថ្ងៃទី២១ ខែ មករា ឆ្នាំ ២០២២បាន ទទួលពត៌មានថា មានករណី ប្រទះឃើញ សាកសពដែលគេកប់ក្នុងដី ដែលមានសភាពហើយស្អុយ ចំនួន ០២ទី តាំងផ្សេងពីគ្នា៖ទីតាំងទី១ នៅចំណុចខាងក្រោយ ឆៃណាថោន ស្ថិតនៅក្រុមទី៨ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ ។ជនរងគ្រោះឈ្មោះ LI HONG ហៅ Da Da ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩២ កាន់លិខិតឆ្លងដែនលេខៈ EH48085068 ។ទីតាំងទី២ នៅចំណុច ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ជនរងគ្រោះជាជនជាតិអាស៊ី ភេទស្រី អាយុប្រហែលជា ២០ឆ្នាំ ទៅ ២៥ឆ្នាំ មានកំពស់ ១,៥៥ម៉ែត្រ សម្បុរស សក់ពណ៌ទង់ដែង មិនទាន់កំណត់បានអត្តសញ្ញាណ។

លោកឧត្តមសេនីយ៏ទោ ជួន  ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុក្រោយហេតុការណ៏ប្រទះឃើញ សាកសពខាងលើ លោកបានចេញសេចក្តីសម្រេចភ្លាមៗ បង្កើតគណៈករណី ដោយមានកម្លាំង ជំនាញផែនការ ងារនគរបាលព្រហ្មទណ្ឌពិសេសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់និងមានការចូលរួមសហការណ៍ពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ,ខេត្តកណ្តាល,នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនិងកម្លាំងនាយកដ្ឋានកណ្តាលសន្តិសុខបានសហការយ៉ាងយកចិត្តទុកដាក់ និងសកម្ម ដោយមានការសម្របសម្រួលនីតិវិធីពី  ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ,រាជធានីភ្នំពេញ និង ខេត្តកណ្តាល និងខេត្តព្រៃវែង។

ជាលទ្ធផលនៃការស្រាវជ្រាវស៊ើបអង្កេតចាប់ពីមានហេតុការប្រទះឃើញសាកសព  នៅថ្ងៃទី ២១ រហូត ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យនិងអ្នកពាក់ព័ន្ធហេតុការណ៏ មកសួរបំភ្លឺ សរុបចំនួន ១៤នាក់ ក្នុងនោះ៖ ប្រុស ១២នាក់ ជនជាតិចិន និងស្រី ២នាក់ (ជនជាតិចិន១ និងជនជាតិ វៀតណាម១) ហើយក្នុងចំណោមជនសង្ស័យនិងអ្នកពាក់ព័ន្ធហេតុការណ៏ទាំង ១៤នាក់ ដែលកម្លាំងសមត្ថកិច្ច យើង សំរេចឃាត់ខ្លួន អ្នកដែលជាប់ពាក់ព័ន្ធចំនួន១១នាក់ និង មនុស្ស ០៣នាក់ទៀត (បុរសជនជាតិចិន១ ,នារី ជនជាតិចិន១នាក់ និងនារីជនជាតិវៀតណាម ១នាក់) គឺមិនជាប់ពាក់ព័ន្ធនិងករណី នេះឡើយ ទើបធ្វើការ អប់រំ ឲ្យត្រឡប់ទៅវិញ។ក្នុងនោះជនសង្ស័យដែលពាក់ព័ន្ធករណី ឃាតកម្ម  មានចំនួន ០៦នាក់៖១-ឈ្មោះ HE JI  HUI ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ជំនាញកុំព្យូ័ទ ស៊ីងហឺឆឹង លិខិតឆ្លងដែន(មិនយក ជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ។២-ឈ្មោះ ZHOU FENG ហៅ GUANG TOU ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ជំនាញ កុំព្យូ័ទ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។៣-ឈ្មោះ LIU LI JIAN ហៅ LIU HUA QIANG ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុនជំនាញ កុំព្យ័ទ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។៤-ឈ្មោះ YI CONG YONG ហៅ DAO DAO ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ជំនាញ កុំព្យូ័ទរ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ មិនពិតប្រាកដ ។៥-ឈ្មោះ YANG GUANGYUE ហៅ A GUI ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន មុខរបរ សន្តិសុខ ក្រុមហ៊ុន ជំនាញ កុំព្យូទ័រ ស៊ីងហឺឆឹង លិខិតឆ្លងដែនលេខៈ EG7273520 មានទីលំនៅ មិនពិតប្រាកដ ។៦-ឈ្មោះ CHEN SHIWEI ហៅ A WEI ឬ DUO DUO ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ជំនាញកុំព្យូ័ទរ ស៊ីងហឺឆឹង លិខិតឆ្លងដែនលេខៈ EJ2970802មានទីលំនៅមិនពិតប្រាកដ។

ចំពោះជនជាប់សង្ស័យ ចំនួន៥នាក់ជាប់ពាក់ព័ន្ធបន្ថែមទៀតក្នុងករណីចាប់ឃុំបង្ខាំងមនុស្សដោយខុសច្បាប់ជំរិតទារប្រាក់និងការនាំចូល សន្និធិអាវុធដោយខុសច្បាប់រូមមាន ៖ ១-ឈ្មោះ PENG JIN LONG ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុនជំនាញកុំព្យូទ័រ ស៊ីងហឺ ឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។២-ឈ្មោះ CHEN WEI WEN ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងផ្នែកទិញឥវ៉ាន់ ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

៣-ឈ្មោះ YANG WEI HENG ហៅ A WEI ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងសន្តិសុខ ស្នាក់ នៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។៤-ឈ្មោះ LI WEI SONG ហៅ A JUN ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងសន្តិសុខ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។៥-ឈ្មោះ WEI YA QI ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងកាមេរ៉ា ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។សូមបញ្ជាក់ ជនសង្ស័យទាំង ០៦នាក់ ដែលកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួន ក្នុងករណីឃាតកម្មក៏ជាក្រុមតែមួយជាមួយនិងជនសង្ស័យទាំង០៥នាក់នេះដែរ។ហើយពាក់ព័ន្ធករណីចាប់ជំរិត មនុស្សទារប្រាក់ សមត្ថកិច្ចប៉ូលិសបានបញ្ជាក់ថានៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ៥០នាទី កម្លាំងសមត្ថកិច្ចក៏ធ្វើការរំដោះបានជនរងគ្រោះ ០៣នាក់ ដែលត្រូវបានក្រុមជនសង្ស័យ ចាប់បង្ខាំងទុកនៅក្នុង បន្ទប់មួយ នៃក្រុមហ៊ុន ស៊ីងហឺឆឹង របស់ជនសង្ស័យ ។ជនរងគ្រោះមានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ XIANG LENG XIANG ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។២-ឈ្មោះ BIAN YUE YANG ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។៣-ឈ្មោះ LIU YAY YAO ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

 

ក្រោយពេលចាប់ខ្លូន សមត្ថកិច្ច បានធ្វើការដកហូត វត្ថុតាងធ្វើសកម្មភាពបទល្មើស រូមាន៖-កាំភ្លើងវែង ០១ដើម ម៉ាក AK ពណ៌ខ្មៅ មានលេខសម្គាល់ៈ 1967 -បង់កាំភ្លើង AK ចំនួន ០២ -គ្រាប់កាំភ្លើង AK ចំនួន ៣៧គ្រាប់-កាំភ្លើងខ្លី ០២ដើម៖ទី១-ម៉ាក ZORAKI 925-AUTO ពណ៌ប៉ារ៉ា មានលេខសម្គាល់ៈ 2100858 បង់កាំភ្លើងចំនួន ០២។ទី២-ម៉ាក NP22 មានលេខសម្គាល់ៈ A098482 បង់កាំភ្លើង១(ឧបករណ៍បាញ់ សម្លាប់ជន រងគ្រោះ) -គ្រាប់កាំភ្លើងខ្លីប្រភេទ ៩mm ចំនួន ៨៥គ្រាប់-ខ្នោះដៃ ០៤គូរ-ពិលឆក់ ០៣គ្រឿង-ដំបងដែក ០២ដើម -រថយន្ត ០៣គ្រឿង៖ទី១-ម៉ាក LEXUS RX330 ពណ៌ប្រផេះ ពាក់ស្លាកលេខៈ ភ្នំពេញ 2AR-5403 (មធ្យោបាយជិះ ធ្វើសកម្មភាព)២-ម៉ាក TUNDRA ពណ៌ទឹកមាសពាក់ស្លាកលេខៈព្រះសីហនុ2A5320(មធ្យោបាយជិះធ្វើសកម្មភាព)ទី៣-ម៉ាក LANDCRUISER ពណ៌ស។សេចក្តីសន្និដ្ឋាន ៖ ចំពោះករណី ឃាតកម្ម (សម្លាប់រួចយកសាកសព ទៅកប់ ចោល) ទាំង ០២ករណី ខាងលើនេះ ឆ្លងតាមការត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសពជនរងគ្រោះទាំង ០២នាក់ ព្រមទាំងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ អំពីស្លាកស្នាមអំពើដែលជនសង្ស័យសម្លាប់ជនរងគ្រោះ រួចយកទៅកប់ចោលក្នុងដីនៅទីកន្លែងផ្សេងពីគ្នា គឺជាករណីតែមួយ ។បច្ចុប្បន្នសាកសពរបស់ជនរងគ្រោះទាំង០២នាក់បានប្រគល់ជូនការិយាល័យពិនិត្យវិភាគទីកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីក្នុងការស្រាវជ្រាវ ។ដោយឡែក ជនជាប់សង្ស័យទាំង១១នាក់ ត្រូវបានសមត្ថកិច្ចប៉ូលិសស្នងកាដ្ឋាននគបាលខេត្តព្រះសីហនុ កសាងសំណុំរឿង បញ្ជូនខ្លូនទៅសាលាដំបូង តាមនិតីវិធី ផងដែរ៕(ដោយនាគសមុទ្រ)