គ្រួសារអតីតយុទ្ធជនចំនួន ២ គ្រួសារទទួលបានផ្ទះជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹត្តិបណ្ឌិត

0

ខេត្តព្រះសីហនុ៖គ្រួសារអតីតយុទ្ធជនចំនួន ២ គ្រួសាររស់នៅក្នុងស្រុកកំពង់សីលា ដែលមានជីវភាពលំបាក ទទូលបានផ្ទះសាងសង់ថ្មីមានទំហ៊ំ៤ម៉ែត្រ x ៦ម៉ែត្រ ប្រក់សង្កសី ពណ៌ធ្វើពីដែកនិងជញ្ជាងខ្នាតស្មាត់បត់ ជា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិ ព្រឹត្តិបណ្ឌិត ។

លោក សៅ បុរីវឌ្ឍនៈ អភិបាល នៃគណ:អភិបាលស្រុកកំពង់សីលា បានបញ្ជាក់ថា គ្រូសារអតីតយុទ្ធ ជនចំនួន២ដែលទទូលបានផ្ទះថ្មីជាអំណោយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិ ព្រឹត្តិបណ្ឌិត ខាងលើ រូមមាន ទី ១. ទុយ យឿង រស់នៅភូមិថ្មីឃុំកំពង់សីលា  ស្រុកកំពង់សីលា .ទី២ ឈ្មោះ  ឃុត ប៊ុនថន រស់នៅ ភួមិស្ទឹងស្រាលឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ។ក្រៅពីទទូលបានផ្ទះថ្មី ក៏ទទូលបាន សម្ភារៈប្រើ ប្រាស់ និងគ្រឿងឧបភោគបរិភោគ មួយចំនួនផងដែរ ក្នុងនោះ ក្នុងមួយគ្រូសារទទូល បាន.កន្ទេល ០១ .ភួយ០១ .ខ្នើយ០២. មុង០១. ចង្ក្រានហ្គាស០១និងកំប៉ុងហ្គាស០២ .ឆ្នាំងបាយនិងឆ្នាំងសម្ល០២ .ចានបាយ ០៦និងចានសម្ល០២ -ស្លាបព្រា០៦- អង្ករ៥០គីឡូក្រាម -មី០១កេស-ត្រីខ ០១យួរ- ទឹកត្រី០១យួរ-ប៊ីចេង០២កញ្ចប់ -អំបិល០២ កញ្ចប់- ប្រេងឆា០១ដប់ចំណុះ០១លីត្រ- ថវិការចំនួន ៥០០.០០០រៀល។ក្នុងនោះលោក សៅ បុរី វឌ្ឍន:  អភិបាល នៃគណៈ អភិបាលស្រុក ឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៤០ ម៉ឺនរៀល ជូនដល់គ្រួសារលោក ទុយ យឿង ដើម្បីតភ្ជាប់បណ្ដាញអគ្គីសនីចូលក្នុងផ្ទះប្រើប្រាស់ ។

ដោយឡែកសំរាប់គ្រួសារអតីតយុទ្ធជនចំនួន ៧ គ្រួសារ ផ្សេងទៀតរស់នៅក្នុងស្រុកកំពង់សីលាក៏ទទូល បានអំណោយ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគផងដែរ ដោយក្នុងមួយគ្រួសារទទួលបាន ÷-អង្ករ២៥គីឡូក្រាម- ភេជ្ជះ០១កេស-មី០១កេស-ម៉ាស់០១ប្រអប់-ទឹកត្រី០១យួរ-ទឹកសុទ្ធ០១កេស-ថវិការ ១០០.០០០។

ក្នុងឱកាសនោះលោកម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ពីសម្ដេចកិត្តិព្រឹ ទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ហើយជាមួយគ្នានោះផងដែរលោក ម៉ាងស៊ី ណេត ក៏បានមានប្រសាសន៍និងអំពាវនាវសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមពីវិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ចម្លងក្នុងសហគមន៍លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមានត្រូវបន្តជានិច្ចនិងយកចិត្តទុកដាក់ខ្ពស់ហើយមានអនាម័យជាប្រចាំដោយលាងសំអាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូឬអាកុលជែលនិងត្រូវពាក់ម៉ាស់ឬក្រមាឱ្យបានជាប់ជានិច្ចព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងត្រូវធ្វើតាមការណែនាំអំពីរបៀបរស់នៅធម្មតាតាមបែបគន្លងថ្មីជាពិសេសស្ដាប់អនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ៖(៣កុំ)(៣ការ ពារ)៕

 

(ដោយនាគសមុទ្រ)