លោកឧកញ៉ា ទៀ វិចិត្រ ថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុបានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នក នេសាទដែលតែងតែនាំ យកសត្វក្រាស់ឬសត្វ ល្មិច (ឬហៅថាអណ្តើកសមុទ្រ)មកប្រគល់ឲ្យលោកជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ទាំងនេះគឺជាការ ចូល រួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកលជិតផុតពួជ។ប្រសាសន៏ថ្លែងអំណរគុណបែបនេះខណៈលោក ឧកញ្ញ៉ា បាននាំយកសត្វក្រាស់ទម្ងន់ធ្ងន់ ចំនួន១ក្បាល ទៅព្រលែង ក្នុងសមុទ្រធម្មជាតិនារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

សុំបញ្ជាក់ថានេះជាការព្រលែងលើកទី១៣០ហើយ ដោយគ្រប់ពេលដែលនាំយកសត្វក្រាស់ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វ ល្មិចដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វក្រាស់លើកនេះគឺ KH 0392។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វក្រាស់ឬសត្វល្មិច ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ៕

(ដោយនាគសមុទ្រ)