ខេត្តព្រះសីហនុ៖លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី០៦ ខែ កុម្ភៈឆ្នាំ ២០២២ បានដឹកនាំសមាជិក សមាធិការនៃសភាពាណិជ្ជកម្ម នាំយកថវិកាសប្បុរសជនចូលរួមឧបត្ថម្ភ សាងសង់របងសាលាបឋមសិក្សាអូរតាសេក ឃុំអូរឧកញ្ញ៉ា ហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ប្រវែងបណ្តោយ ២៦០ ម៉ែត្រនិងកម្ពស់២ម៉ែត្រ រួមនិងសម្ភារៈសិក្សារូមមាន កាបូបស្ពាយ .ប៉ិច .ខ្មៅដៃ ឧបត្ថម្ភដល់ សិស្សសានុ សិស្ស ចំនួនប្រមាណ២៩៣នាក់ផងដែរ។
សប្បុរសជនដែល ចូលរួមឧបត្ថម្ភថវិកាសាងសង់របងសាលារួមមាន៖១.ឧកញ៉ា វណ្ណ សុខហេងប្រធាន សភា ពាណិជ្ជកម្ម ខេត្តព្រះសីហនុ ចូលរួមសាងសង់របងសាលាចំនួន ២០ ស្មើនឹង ៤៨០ដុល្លា។២.ឧកញ៉ា សុខ ហេង អនុប្រធានសភាពាណិជ្ជកម្ម និងជាប្រធានក្រុមហ៊ុនផ្ទះល្វែង(ហេង ស៊ីន)បានចូលរួមចំនួន ៥០ម៉ែត្រ ស្មើនឹង ១២០០ដុល្លា។៣.លោក ឈុន សារុំ អនុប្រធានសភាពាណិជ្ជកម្ម និងជាអនុប្រធាន សមាគម សហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ ចូលរួមចំនួន ៥ម៉ែត្រ ស្មើនឹង១២០ដុល្លា ។៤.លោក ព្រាប សុភាព អនុប្រធានសភាពាណិជ្ជកម្ម និងជានាយកធនាគារ ABA ខេត្តព្រះសីហនុ ចូលរួមសាងសង់របងសាលាចំនួន ២៥ម៉ែត្រ ស្មើនឹង ៦០០ដុល្លា ។៥.លោកស្រី ខែម ចិន្តា អនុប្រធានសភាពាណិជ្ជកម្ម និងជាម្ចាស់ដេប៉ូប្រេងឥន្ធនៈ តេលា ខែម ចិន្តា ក្រុងព្រះសីហនុ ចូលរួមសាងសង់របង ៥ម៉ែត្រ ស្មើនឹង១២០ដុល្លា ។៦.លោកស្រី ផេង សុទ្ខិកា សមាជិកាសភាពាណិជ្ជកម្មម្ចាស់ផ្សារសាម៉ូដរ៉ាក្រុងព្រះសីហនុចូលរួមសាងសង់របង ៥ម៉ែត្រស្មើនឹង១២០ដុល្លា។៧.លោក អ៊ុង សាវី លេខាធិការសភាពាណិជ្ជកម្ម ចូលរួមសាងសង់របងសាលា ៥ម៉ែត្រស្មើនឹង១២០ដុល្លា។៨.លោក ឈឹម ចាន់ភីរម្យ ហេរញ្ញិកសភាពាណិជ្ជកម្ម និងជានាយកធនាគារ HRB ខេត្តព្រះសីហនុ ចូលរួមសាង សង់របងសាលា ៥ម៉ែត្រ ស្មើនឹង១២០ដុល្លា។៩.ឧកញ៉ាវេជ្ជបណ្ឌិត លី គឹមហួរ និងលោកជំទាវ ហ្គេច មួយ នាយកមន្ទីរពេទ្យ(សេតេ)ចូលរួមសាងសងរបងសាលាចំនួន ២៥ម៉ែត្រ ស្មើនឹង៦០០ដុល្លា។១០.លោកមេ ធាវី ថោង សុវណ្ណ សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្ម និងជាប្រធានក្រុមមេធាវី VS ចូលរួមសាងសង់របងសាលាចំនួន ៥០ម៉ែត្រ ស្មើនឹង១២០០ដុល្លា។១១.លោកស្រី បិន ប៊ុនរី សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្ម និងជាម្ចាស់ សណ្ឋា គារ SAKANN ក្រុងព្រះសីហនុចូលរួមសាងសង់របងសាលាចំនួន ២០ម៉ែត្រ ស្មើនឹង៤៨០ដុល្លា។១២.លោក ហាង សុផាត សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្ម និងជាម្ចាស់សណ្ឋាគារ PIAT POWER អូរត្រេះចូលរួមសាងសង់របង សាលាចំនួន ២៥ស្មើនឹង៦០០ដុល្លា។១៣.លោកមេធាវី លាង ណារិទ្ធ សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្ម និងជា ប្រធានក្រុមមេធាវី ETC ខេត្តព្រះសីហនុ ចូលរួមសាងសងរបងចំនួន៥ម៉ែត្រស្មើនឹង១២០ដុល្លា។១៤.អ្នក ស្រី ឡា សុគន្ធា សមាជិកាសភាពាណិជ្ជកម្ម និងជាម្ចាស់ហាង ហ៊ុន ឌី លក់គ្រឿងអេឡិកត្រូនិក ចូលរួមសាងសង់របង ១០ម៉ែត្រ ស្មើនឹង២៤០ដុល្លា ។១៥.លោក ពៅ ម៉េង សមាជិកសភាពាណិជ្ជកម្ម និងជាម្ចាស់ហាង WING (ម៉េង-ធា) ឃ្លាំងលើចូលរួមសាងសង់របង ៥ម៉ែត្រ ស្មើនឹង១២០ដុល្លា។សរុបរបងសាលាដែល សប្បុរសជនបានឧត្ថម្ភ មានប្រវែង ប្រមាណ២៦០ ស្មើនឹង៦២៤០ដុល្លា។ ជាមួយគ្នានោះសប្បុរសជនក៏បាន ឧបត្ថម្ភថវិកាជូនទៅដល់ លោកគ្រូ អ្នកគ្រូចំនួន ១១នាក់ ក្នុងម្នាក់ទទួលបានដប់ម៉ឺនរៀលនិងឧបត្ថម្ភសម្ភារៈសិក្សាជូនដល់សិស្សានុសិស្ស មានកាតាប សៀវភៅ ប៊ិច ព្រមទាំងនំមួយកញ្ចប់ផងដែរ។
លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ និងជាអនុប្រធានក្រុម ការងារ បក្សចុះមូលដ្ឋានឃុំអូរឧកញ៉ាហេងបានមានប្រសាសន៍ឱ្យដឹងថាសកម្មភាពសប្បុរសធ៌មក្នុងថ្ងៃនេះគឺគោលបំណងកែប្រែមុខមាត់សាលាបឋមសិក្សា(អូរតាសេក)ឃុំអូរឧកញ៉ាហេង របស់យើងឱ្យមានសោភ័ណភាពស្អាត មាន សុវត្ថិភាពកាន់តែប្រសើរជាងមុនតាមរយៈការឧបត្ថម្ភថវិកាមួយចំនួនក្នុងការសាងសង់របងដែលកំពុងតែដំណើរ ការសាងសង់នេះ។ឆ្លៀតក្នុងឱកាសនេះលោកឧកញ៉ាបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អនុប្រធាន សមាជិកទីប្រឹក្សា សមាជិក សមាជិកា សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ ដែលបានបរិច្ចាគថវិកាមួយចំនួន ចូល រួមក្នុងសកម្មភាពសប្បុរសធ៌មនាពេលនេះ គឺជា ផ្នែក មួយដ៏សំខាន់នៃការអភិវឌ្ឍសហគមន៍នៅក្នុងឃុំអូរឧកញ៉ា ហេង។
គួរបញ្ជាក់ផងដែរថា សិស្សានុសិស្សដែលបានរៀននៅសាលាបឋមសិក្សា(អូរតាសេក) មានសិស្សសរុប ចំនួន ២៩៣នាក់ ស្រី ១២៩នាក់ ដោយមានអគារសិក្សាចំនួន ១ខ្នង ដែលមានបន្ទប់ចំនួន ៨បន្ទប់ រីឯលោកគ្រូ អ្នកគ្រូ មានចំនួន ១១នាក់ ស្រី៤នាក់ ។របងសាលាដែលកំពង់ដំណើរការសាងសង់មានប្រវែង ៦០៥ម៉ែត្រ ចំនួន ដោយត្រូវចំណាយថវិកាអស់ចំនួន ១៤៥២០ដុល្លា។ចំណែកថវិកាឧត្ថម្ភរបស់សប្បុរសជនដែលចូលរូមំណែក សាងសង់នាពេលនេះ បាន ប្រវែង ២៦០ ស្មើរ និង៦២៤០ដុល្លា។ដូចនេះ សាលានៅខ្លះថវិកា ច្រើនទៀត ដើម្បីបញ្ចប់ការសាងសង់របង ៕
(ដោយ នាគសមុទ្រ)