ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុនាយប់ អាធ្រាត ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២២បន្ទាប់ ពីទទួលបានព័ត៏មាននិងការស្នើសុំផ្ទាល់ពីក្រុមគ្រួសារថាមានស្រ្តីមានផ្ទៃពោះម្នាក់មានអាការធ្លាក់ឈាមធ្ងន់ធ្ងរតម្រូវបញ្ចួនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ភ្លាមៗលោកឧកញ៉ាក៏បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទាំងយប់ទៅទទួលយកស្រ្តីរងគ្រោះ ដើម្បីដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តជួយសង្រ្គោះ ទាន់ពេលវេលា។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជាអ្នករងគ្រោះមានឈ្មោះ វ៉ា ស្រីនិច អាយុ ២២ឆ្នាំ មានប្តី ឈ្មោះ ជា ពិសិដ្ឋ អាយុ ២៣ ឆ្នាំ មុខរបរ កម្មករ ធ្វើផ្លូវ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុង កោះរ៉ុង ខេត្តព្រះសីហនុ។ស្រ្តីរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាម អូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ បានជោគជ័យ។
លោក ឧកញ្ញ៉ា បានបន្តទៀតថា នាព្រឹកទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីស្រ្តីរងគ្រោះ ត្រូវបានគ្រូ ពេទ្យជួយសង្គ្រោះបានធូរស្រាលហើយ ក៏បានចេញពីមន្ទីរពេទ្យផងដែរ ។ជាទឹកចិត្តមនុស្សធម៏លោកឧកញ្ញ៉ា ដោយមើលឃើញស្រ្តីរងគ្រោះមានជីវភាពខ្វះខាត លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចាត់ក្រុមការងារ នាំយក ថវិកាចំនួន ១លានរៀលបន្ថែមទៀត យកទៅជូនស្រ្តីរងគ្រោះ សំរាប់ដោះស្រាយជីវភាព ៕
(នាគសមុទ្រ)