មនុស្សចំនួន១០នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លូនជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

0

ខេត្តព្រះសីហនុ៖  លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានឱ្យដឹងថាមានមនុស្សចំនួន ១០នាក់ត្រូវបានចាប់ខ្លូនជាបន្តបន្ទាប់ពាក់ព័ន្ធបទល្មើស ជួញ ដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ។

ជនសង្ស័យដែលបានចាប់ខ្លូនរូមមាន៖ទី១.ឈ្មោះ ទ្រី រិទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិ ត្រពាំង ស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។២.ឈ្មោះ អ៊ីម ស៊ីនឿន ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅ ភូមិត្រពាំងស្អុយ២ឃុំអណ្តូងថ្មស្រុកព្រៃនប់។ជនសង្ស័យទាំង២នាក់ត្រូវបាន កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកព្រៃនប់ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រៃនប់ ចាប់ខ្លូននៅវេលាម៉ោង១៨និង ៣០នាទី ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២២ស្ថិតនៅភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុនិងបានដកហូតវត្តុតាង រូមមាន៖ .ម្សៅសថ្លាចំនួន ០១កញ្ចប់ ទម្ងន់០,៩០ក្រាម.ទូរស័ព្ទ ចំនួន០៣ គ្រឿង.ដែកកេះជក់ ០១និងលុយចំនួន ២០០,០០០រៀល។ទី៣ ឈ្មោះ ពេជ្រ សីហា ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិបឹងវែងឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ។ជនសង្ស័យត្រូវបានចាប់ខ្លូនវេលាម៉ោង១៣និង១០នាទី ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២២ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។និងដក់ហូតបាន វត្តុតាង រូមមាន៖ .ម្សៅសថ្លាចំនួន ០១កញ្ចប់ ទម្ងន់ទម្ងន់១,១៦ក្រាម.ទូរស័ព្ទចំនួន ០១គ្រឿង.លុយចំនួន ២០០,០ ០០រៀល។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបាន កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្ត ចាត់ការតាមនិតីវិធី រូចហើយ នៅ ថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ ២០២២ ។

ដោយឡែកសំរាប់ជនសង្ស័យំនួន៧នាក់ ៖ទី១- ឈ្មោះ  សុខ  ផេង ភេទប្រុស អាយុ ២៥ឆ្នាំ  ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម០៩ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ត្រូវបានចាប់ ខ្លូននៅវេលាម៉ោង ១៩:០០នាទីយប់ ថ្ងៃ  ទី ០៩ ខែ កុម្ភៈ  ឆ្នាំ ២០២២នៅចំណុច (ផ្សារដើមថ្កូវ) ស្ថិតក្នុងក្រុមទី០៩ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុដោយ កម្លាំងសមត្ថកិច្ចកងរាអាវុធហត្ថ ក្រុងព្រះសីហនុដឹកនាំដោយលោក អនុសេនីយ៏ ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធក្រុង ព្រះសី ហនុ។ដកហូតបានវត្តុតាង រូមមាន៖  ម្សៅសថ្លា  ចំនួន ០៣កញ្ចប់ ទម្ងន់ ៥,៨ក្រាម-  ទូរស័ព្ទ ដៃ ចំនួន ០១គ្រឿង និង ប្រាក់ ចំនួន ១៥០,០០០ រៀល។ ទី២ -ឈ្មោះ យូត ប្រើស ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ បើកបរ ។ទី៣-ឈ្មោះ ឆែ  ពន្លឺ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករធ្វើផ្លូវថ្នល់នៅស្រុកស្ទឹងហាវ។ ជនសង្ស័យទាំង២ នាក់ត្រូវបានចាប់ខ្លូននៅថ្ងៃទី១០ ខែកុម្ភៈ  ឆ្នាំ២០ ២២ វេលាម៉ោង១២និង៣០នាទីត្រង់ ចំណុច ស្ថានីយ៍ប្រេង Total ឃ្លាំងលើ ស្ថិតនៅក្រុមទី០៤ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ទី៤ឈ្មោះ អ៊ុង ចាន់ភក្តី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ បើកបរ រថយន្តស្នាក់នៅម្តុំក្បាលឆាយស្ថិតក្នុងក្រុមទី១៧ភូមិ១សង្កាត់១ក្រុងព្រះសីហនុ។ត្រូវបានាប់ខ្លូននៅត្រង់ចំណុចជិតមហោស្រពថ្មី ស្ថិតក្នុងក្រុមទី១២ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុថ្ងៃទី១០ ខែកុម្ភៈ  ឆ្នាំ២០២២ វេលា ម៉ោង ១២:៣០នាទីដោយកម្លាំងសមត្ថកិច្ចកងរាអាវុធហត្ថ ក្រុងព្រះសីហនុ ដឹកនាំ ដោយលោក អនុសេនីយ៏ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធក្រុង ព្រះសី ហនុនិងដកហូតបាន វត្តុតាង រូមមាន៖ម្សៅសថ្លា ចំនួន ០១កញ្ចប់តូច ទម្ងន់ ០.៩៦ក្រាម- ដបជក់ ០១- ទូរស័ព្ទដៃ ០១គ្រឿង។ទី៥ ឈ្មោះ  ទឹម   សិលា   ភេទប្រុស  អាយុ ៣០ឆ្នំាមានមុខ របរបើកបររថយន្ត ដឹកឥវ៉ាន់ ។មាន ទីលំនៅ ភូមិ ក្រាំង អាត់ ឃុំកំពង់សីលា  ស្រុកកំពង់ សីលា  ខេត្តព្រះសីហនុ ។ទី៦ឈ្មោះ   លីវ   ឈឿន  ភេទប្រុស អាយុ ៣២ឆ្នំា មានមុខ របរ កម្មករ។ជនសង្ស័យ ទាំង២នាក់ត្រូវបានចាប់ខ្លូន  នៅវេលាម៉ោង  ០០’៤០នាទី  ថ្ងៃ ទី ១០  ខែកុម្ភៈ  ឆ្នាំ ២០២២នៅត្រង់ចំណុច នៅចំណុចផ្លូវល្បឿនលឿនក្នុងភូមិស្ទឹងច្រាលឃុំអូរបាក់រទេះស្រុកកំពង់សីលាខេត្តព្រះសីហនុ។គឺចាប់ខ្លូនដោយកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំពង់សីលានិងដក់ហូតបានវត្តុតាងរូមមាន៖ ម្សៅសថ្លា   ១កញ្ចប់ -រថយន្ត  ១គ្រឿង  ម៉ាក  សាំងយ៉ុងពណ៌ស  ពាក់ ស្លាកលេខ  ភ្នំពេញ  2AY-0194 ។ទី៧ឈ្មោះ  តុប វណ្ណារិទ្ឋ ហៅអាទឹកកក ភេទប្រុស អាយុ ២៨ឆ្នាំ  ជនជាតិខ្មែរ មុខរបរ លក់ទឹកកកនៅផ្សារតារាសំណាង ទី លំនៅបច្ចុប្បន្ន  ក្រុម២៣ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ។ ចាប់ខ្លូននៅចំណុច (ច្រកផ្លូវចូលក្បាលឆាយ) ស្ថិត ក្នុងក្រុមទី១៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ដោយកម្លាំងសមត្ថកិច្ចកងរាអាវុធហត្ថ ក្រុងព្រះសីហនុ ដឹកនាំ ដោយលោកអនុសេនីយ៏ឯកអ៊ុកពិសិដ្ឋមេបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុងព្រះសីហនុសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តដឹកនាំដោយលោក វរសេនី យ៏ត្រី ឡុង គឹម ហួរ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកង រាអាវុធហត្ថ ខេត្តព្រះសីហនុ។ដកហូតបានវត្តុតាង រូមមាន៖  ម្សៅសថ្លា  ចំនួន ២៩កញ្ចប់តូច ទម្ងន់ ៤.៨៩ក្រាម-  ទូរស័ព្ទ ដៃ ចំនួន  ០១គ្រឿង – ដបជក់ ០១- ខ្សៀរជក់ ០១- ដែកកេះ ០៤- កន្ត្រៃ ០១ ។

បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០២២នេះ ហើយ ដើម្បី​ចាត់ការ តាមនិតីវិធី នៃច្បាប់៕(ដោយនាគសមុទ្រ)