ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ ចំនួនប្រមាណ៣០០នាក់ ដែលសុទ្ធសឹងជាអតីភិជនទិញផ្ទះល្វែង ឬខុនដូរក្រុម ហ៊ុន បុរី VIPខេត្តព្រះសីហនុរបស់លោក ហម រ៉ន នឹង លោក វន វណ្ណៈ នៅព្រឹក ថ្ងៃទី ១២ខែ កុម្ភៈ ឆ្នាំ ២០២២ នេះបាននាំគ្នាប្រមួលផ្តុំនៅមុនក្រុមហ៊ុន បុរី VIPដែលមានទីតាំង ស្ថិត ក្នុង ភូមិអូរតា សេក ឃុំអូរឧកញ្ញ៉ា ហេង ស្រុកព្រះសីហនុ ខេត្តព្រះសីហនុ តាំងពីព្រឹក រហូតដល់យប់ ក្នុងគោលបំណងធ្វើការ ទាមទាឲ្យលោក ហម រ៉ន នឹង លោក វន វណ្ណៈ ដែលម្ជាស់ក្រុមហ៊ុន បុរី VIPចេញមុខមកដោះស្រាយ ដោយផ្ទាល់ជាមួយពួកគាត់ពាក់ ព័ន្ធ(បងលុយគ្រប់ចំនួនអស់ហើយ តែ ក្រុមហ៊ុនមិនបានសាងសង់ផ្ទះជួនពួកគាត់តាមកិច្ចសន្យា)។
ក្រុមប្រជាពលរដ្ឋ ដែលមកធ្វើការតវ៉ា ខាងលើបាននិយាយដូចៗគ្នាថា ពួកគាត់បានសម្រេចចិត្តទិញ ផ្ទះល្វែង របស់ ក្រុមហ៊ុនបុរី VIP ក្នុងមួយល្វែងជាង៦ម៉ឺនដុល្លា ដោយ ការបង់លុយ អ្នកខ្លះ បង់លុយតាមរបៀប បង់រំលោះ និងអ្នកខ្លះគេមានលុយគេបង់ផ្តាច់តែម្តង ជាមួយនិងកិច្ចសន្យារបស់ក្រុមហ៊ុន ប៉ុន្តែរ រហូត មកដល់ ពេលនេះរយៈពេលជាង២ឆ្នាំហើយ អតីថិជនដែលបានទិញផ្ទះរបស់ក្រុមហ៊ុន បុរី VIP ៩០ភាគរយនៅ មិន ទាន់ ទទូលបានផ្ទះតាមកិច្ចន្យារបស់ក្រុមហ៊ុននៅឡើយទេ ហើយបើតាមការសង្កេតជាក់ស្តែងទីតាំងដែល ក្រុមហ៊ុន ចុះកិច្ចសន្យាសាងសង់លក់ផ្ទះល្វែង ឬខុនដូរឲ្យពួកគាត់នោះ គេឃើញក្រុមហ៊ុនបានបុក សសរបង្គោលគ្រិះក្នុង មួយទីតាំង មានចំនួន៥ទៅ៦ដើមប៉ុណ្ណោះនិងកន្លែងខ្លះសូម្បីតែ សសរមួយដើមក៏គ្មានដែរ ។
ក្រុមប្រជាពលរដ្ឋខាងលើបានបន្តទៀតថាពួកគាត់បងលុយឲ្យក្រុមហ៊ុនមិនដែរខកខានឬសូមពន្យាពេលអ្វីនោះទេគឺឲ្យតែដល់ខែ គឺយកលុយបង់គ្រប់ចំនួនជាពិសេសគឺ ក្នុងឆ្នាំ ២០២០ .២០២១ បើទោះជាប្រទេស ជាតិ ទាំងមួលជួបវិបត្តិ កូវិដ ១៩ វាយលុកក៏ដោយក៏ពួកគាត់មិនដែលអាកខានបង់ប្រាក់នោះឡើយពីព្រោះក្រុម ហ៊ុន នេះមិនយោគយល់ដល់ បងប្អូនដែលជាអតីថិ ជនរបស់ខ្លួននោះទេ តែ ផ្ទុយទៅវិញបើសិនជា អតីថិជនយកលុយ ទៅបង់ យឺតពេលនិងត្រូវក្រុមហ៊ុនពិន័យ ជាប្រាក់បន្ថែមទៀតមិនចោលមួយកាក់មួយសេនណាឡើយ។
ការ រងចាំ ជួបជាមួយលោក ហម រ៉ន នឹង លោក វន វណ្ណៈ ដែល ជាម្ចាស់ក្រុមហ៊ុន បុរីVIPតាំងពីព្រឹកមាន ភ្ញៀងខ្យល់រហូតដល់យប់ជាលទ្ធគឺមិនទទួលបានអ្វីនោះឡើយគឺបានត្រឹមពាក្យសន្យាដែលគ្មានការទទួលខុសត្រូវដ៏ដែលតែប៉ុណ្ណោះដូចជាទី១៖អតិថិជនដែលបានបង់ផ្ដាច់ក្រុមហ៊ុននឹងពន្លឿនការសាងសង់ផ្ទះជូនអតិថិជន។២.នៅពេលដែលផ្ទះសាងសង់រួចក្រុមហ៊ុនពន្លឿនការចែកប្លង់ជូនអតិថិជនដោយចែកជូនក្នុង១ខែពី១០.១៥ប្លង់។៣.សម្រាប់អ្នកដែលបង់រំលស់ដែលដល់កិច្ចសន្យាប្រគល់ផ្ទះតែផ្ទះមិនទាន់ធ្វើរួចអតិថិជនសុំផ្អាក់បង់សិនរងចាំក្រុមហ៊ុនមានជាងចូលធ្វើការសាងសង់នៅខែមិថុនាឆ្នាំ២០២២(មើលតាមការងារជាក់ស្តែងប្រសិនបើមានជាងចូលធ្វើការសាងសង់នឹងបង់វិញ។៤.សម្រាប់អតិថិជនដែលបង់ប្រាក់មិនទាន់គ្រប់ក្រុមហ៊ុននិងអនុគ្រោះដោយមិនយកប្រាក់ពិន័យ និងលើកខែបង់ជូនអតិថិជន។
អ្វីដែលជាកិច្ចសន្យាររបស់ក្រុមហ៊ុនចំនួន៤ចំណុចខាងលើមិនត្រូវបានបងប្អូនប្រាពលរដ្ឋរងគ្រោះទទូលយកទេ ដោយពួកគាត់លើកហេតុថាទាំងនេះគឺជាលេសដោះសារប៉ុណ្ណោះ ពីព្រោះពួកគាត់ភាគ្រើនបានបង់ លុយគ្រប់ចំនួនតាំងពីឆ្នាំ២០២១មកម្លេះហើយបើតាមកិច្ចសន្យារបស់ក្រុមហ៊ុនគឺត្រូវប្រគល់ផ្ទះប្រគល់ប្លង់ដីដល់ពួកគាត់នៅខែ ១២ ចុងឆ្នាំ២០២១ ។ការតវ៉ាបែបនេះក៏មិនមែនជាលើកទីមួយនោះដែរ គឺចំនួន២ទៅ៣លើក រូច មកហើយប៉ុន្តែរលទ្ធផលស្មើរនិងសូន្យ ។តែទោះជាយ៉ាងណាក៏ដោយសំរាប់ការតវ៉ាលើកនេះ បើសិនមិនទទូល បានលទ្ធផលទេនោះពួកគាត់និងបន្តដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ មិនឲ្យ លោក ហម រ៉ន នឹង លោក វន វណ្ណៈ ដែលាម្ចាស់ក្រុមហ៊ុនបុរី VIPជំនាញខាងបោកប្រាស់រូចខ្លូននោះឡើយពីព្រោះ លុយកាក់ដែលបងប្អូនអតីថិជនយកទៅទិញផ្ទះល្វែងរបស់ក្រុមហ៊ុន អ្នកខ្លះចំនួន២ទៅ៣ល្វែង និងអ្នកខ្លះទិញ រហូតទៅ៥ទៅ៦ល្វែងឯណ្ណោះ ហើយបើសរុបទឹកប្រាក់ជារូមដែលអតីថិជនបានបង់លុយទៅឲ្យក្រុមហ៊ុន មិនតិចជាង២០លានដុល្លានោះទេ៕
(ដោយនាគសមុទ្រ)