ខេត្តព្រះសីហនុ៖មនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ តែម្តង និងម្នាក់ទៀត របួសធ្ងន់ ក្នុងហេតុ ការណ៏គ្រោះថ្នាក់ចរាចរណ៏រថយន្តដឹកប្រេងក្រុមហ៊ុន លឹម ឡុង បុកជាមួយ រថយន្តម៉ាកFUSO សណ្តោងរ៉ឺម៉ក។ ហេតុកាណ៏នេះបានកើតឡើង នៅវេលាយប់ថ្ងៃទី១៤កុម្ភៈ ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ ចំណុច ចន្លោះគីឡូម៉ែត្រលេខ១៣៦-១៣៧ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការ ហ្លួង ស្រុកកំពង់សីលា ខេត្តព្រះ សីហនុ ។
សមត្ថកិច្ចប៉ូលិសស្រុកកំពង់សីលាបានឲ្យដឹងថានេះជាគ្រោះថ្នាក់ចរាចរណ៍បុកប៉ះគ្នារវាងរថយន្តដឹកប្រេង លឹម ឡុង ម៉ាកINTER NATIONAL ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3C 8353 បើកទិសដៅពីភ្នំពេញ-ខេត្តព្រះ សីហនុ អ្នកបើកបរឈ្មោះ មិន សុភា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ ក្នុងរថយន្តនោះមាន អ្នករួមដំណើរម្នាក់ឈ្មោះ ចាន់ សៀងហេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរព្រូឡាន មានទីលំនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកលំពង់សីលា ខេត្តព្រះ សីហនុ បុកប៉ះជាមួយរថយន្ត១គ្រឿងទៀត បើកបរទិសដៅផ្ទុយគ្នា ជារថយន្តដឹកទំនិញ រថយន្តម៉ាកFUSO សណ្តោងរ៉ឺម៉កពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ3F 9367 អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ ។
ហេតុការណ៍នេះបណ្តាលឲ្យ អ្នកបើកបររថយន្តINTERNATIONAL ឈ្មោះ មិន សុភា ស្លាប់នៅនឹងកន្លែង កើតហេតុ ចំណែកអ្នករួមដំណើរជាព្រូឡានឈ្មោះចាន់ សៀងហេង រងរបួសធ្ងន់។ ក្រោយកើតហេតុអ្នកបើបរ រថយន្តFUSO បានរត់គេចខ្លួន ។
ករណីនេះសមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថបានចុះអន្តរាគមន៍សម្រួលចរាចរណ៍ នាំអ្នក របួសទៅមន្ទីរពេទ្យនិងបន្តដោះស្រាយតាមនិតិវិធី៕(ដោយនាគសមុទ្រ)