មនុស្សប្រុស ស្រីចំនួន ៦នាក់រងរបួសធ្ងន់ខណៈម៉ូតូពីរគ្រឿងបើកបុកគ្នានៅលើដងវិថីឯករាជ្យក្រុងព្រះសីហនុក្នុងយប់ថ្ងៃ១៤កុម្ភៈ

0

ខេត្តព្រះសីហនុ៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាល ឲ្យមនុស្សប្រុស.ស្រី៦នាក់រងរបួសធ្ងន់ធ្ងរដេកដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងតែម្តង។ហេតុការណ៏នេះបានកើតឡើង នៅត្រង់ចំណុចជិតស្ពានអូរសំអាតស្ថិតក្នុងភួមិលេខ ២សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វេលាម៉ោងប្រមាណ២៣យប់ ថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ ២០២២។

ទាក់ទិនទៅនិងហេតុការណ៏ខាងលើនេះបើតាមសាក្សីនៅកន្លែងកើតហេតុ បាននិយាយប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ២៣យប់មុនពេលកើតហេតុ គេឃើញ ម៉ូតូពីរគ្រឿងបើកបញ្ច្រាសទិសគ្នាក្នុងស្ថានភាព ល្បឿនលឿនដូចគ្នាលុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែវាក់អើគ្នាក៏ជ្រុលចង្កូតទៅបុកគ្នាពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលដេកស្តូកស្តឹងនៅនឹងកន្លែងតែម្ដង។ ភ្លាមៗក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបាន រថយន្ត សង្រ្គោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងពេលនោះផងដែរ។ ជុំវិញករណីម៉ូតូនិងម៉ូតូបុកគ្នាខាងលើ នេះ ត្រូវបាន គេសង្ស័យថា ជនរងគ្រោះទាំងអស់ទំនង់ ស្រវឹងស្រា ពីព្រោះ ទៅកន្លែងកើតហេតុ ធំខ្លិនស្រាង៉ោង។

បច្ចុប្បន្ន នរងគ្រោះទាំងអស់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកម៉ូតូទាំង២គ្រឿងរងការខូច ខាតយ៉ាងដំណំត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនាំទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

(ដោយនាគសមុទ្រ)