ឃាត់ខ្លូនមនុស្សចំនួន៩នាក់រថយន្ត៥គ្រឿងខណៈឆែកឆេររក ឃើញអាវុធខ្លី៤ដើមរូមនិង គ្រឿងញៀន១ដបតូច

0

ខេត្តព្រះសីហនុ៖លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថាថ្ងៃទីយប់ ១៦ ខែកុម្ភៈឆ្នាំ២០២២កម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ និងជាតិពុល បានសហការណ៍ជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំង នគរ បាលការពារអន្តរាគមន៍ បានចុះធ្វើការឆែកឆេរអាវុធជាតិផ្ទុះនៅតាមដងផ្លូវសំខាន់ៗស្ថិតនៅក្នុងភូមិ១ សង្កាត់៣ជិតផ្សារទំនើបព្រីនដោយបានត្រួតពិនិត្យឆែកឆេររថយន្តចំនួន១៣៥គ្រឿង។ក្នុងនោះបានឃាត់ខ្លួនមនុស្សចំនួន០៩នាក់ស្រី២នាក់និងដកហូតវត្ថុតាងរួមមាន៖ម្សៅសថ្លាចំនួន១ដបតូចសង្ស័យសារធាតុញៀន.អាវុធខ្លីចំនួន០៤ដើម-និងរថយន្តចំនួន ០៥គ្រឿង ផងដែរ។

បច្ចុប្បន្នមនុស្ស និងវត្ថុតាងបានប្រគល់ជូនកំលាំងជំនាញដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធី។

គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុជារឿយៗតែងកើតមាន អំពើរបាញ់ប្រហារ ប្លន់សម្លាប់ឬគំនុំគឺបាញ់មនុស្ស ដូចបាញ់សត្វតាមទីសាធារណៈគួរឲ្យភ័យខ្លាចបំផុត ហើយអ្វីដែលគួរកត់សម្គាល់ផងដែរនោះ ក្រុមខ្មាន់កាំភ្លើង ទាំងនោះភាគ ច្រើនជាជនជាតិចិន ដោយមិនដឹងថា ក្រុមខ្មាន់កាំភ្លើងជនជាតិចិនទាំងនោះបានកាំភ្លើងមកពីណា នោះទេ។ចំណុចនេះគឺជាក្តីបារម្ភបំផុតចំពោះសុខសុវត្ថិភាពក្រុមហ៊ុនវិយោគធំៗក៏ដូចជាភ្ញៀវទេសចរណ៏ដែល មានគោលដៅមកខេត្តព្រះសីហនុ៕

(ដោយនាគសមុទ្រ)