ខេត្តព្រះសីហនុ៖រឿងទំនាស់ដីធ្លីនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឧកញ៉ា តែ តាំងប៉និង លោក ស្រី ដាញ់ ផល្លី និងលោក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្របានចាប់ ផ្តើមតាំងពីឆ្នាំ ២០១៣បើគិតមកដល់ពេលនេះ មានរយៈពេលជិត ១០ឆ្នាំ មកហើយ ។ជាលទ្ធផល សាលាដំបូង ខេត្តព្រះសីហនុរូមនិងសាលាឧទ្ធរណ៏រហូតដល់តុលាការកំពួលបានសម្រេចដោយយោងតាមសាលដីកាបញ្ជាក់ការទាញហេតុផលផ្ទាល់មាត់នៅកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រកាសនាសវនាការ ជាសាធារណៈនៅ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឱ្យលោកឧកញ៉ា តែតាំងប៉ឈ្នះក្ដីគឺរងចាំតែថ្ងៃចុះអនុវត្តប្រគល់ដីទៅឲ្យលោក ឧកញ្ញ៉ា តែ តាំង ប៉ តែប៉ុណ្ណោះ។
លោកស្រីដាញ់ផល្លីនិងលោក អ៊ុក សីហា(ប្តីប្រពន្ធ)
(ទីតាំងដីតំបន់ទំនាស់)
ដោយឡែកសំរាប់ លោកស្រី ដាញ់ ផល្លី និងលោក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកនិងជាមេ បញ្ជាការមូលដ្ឋានសមុទ្រជុំវិញការសម្រេចរបស់តុលាការខេត្តព្រះសីហនុ.សាលាឧទ្ធរណ៏រូមនិង តុលាការកំពួល ខាងលើគាត់មិនបានអនុវត្តតាមនោះឡើយ តែផ្ទុយទៅវិញ លោក ស្រីដាញ់ ផល្លី និង លោក អ៊ុក សីហា បែរជា ប្រើប្រាស់គណៈ កម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រចេញលិខិតចុះថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២បំភ្លីដោយចោទលោកឧកញ្ញ៉ាតែតាំងប៉ថាដីតំបន់ខាងលើជាដីរដ្ឋគ្រប់គ្រងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រដូចនេះរាល់ការ ទិញ-លក់ដីក្នុងតំបន់នេះ គឺគ្មានបុគ្គល ឬនាយទាហានរូបណា មានសិទ្ធអំណាច លក់-ទិញ ដោះដូរបាននោះទេដោយហេតុថាដីនេះជាទ្រព្យសម្បត្តិរបស់រដ្ឋ(តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនាទៀឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងកន្លងមក៖ដីរបស់រដ្ឋមិនមានបុគ្គលណាម្នាក់មានសិទ្ធិអំណាចក្នុងការចាប់យក ទិញ-លក់ដូរបានឡើយ ហើយបុគ្គលទាំងឡាយណាដែលបានឃុបឃិតគ្នា រំលោភបំពានយកដោយ ខុស ច្បាប់ ត្រូវប្រគល់ជូនរដ្ឋវិញជាដាច់ខាត)។ តែទោះជាយ៉ាងណាក៏ដោយ លោកតែ តាំង ប៉ នៅតែអះអាងថា រឿង ទំនាស់ដីធ្លី រវាងលោក និង លោកស្រីដាញ់ ផល្លី ប្រពន្ធលោកអ៊ុកសីហា វាជា ទំនាស់បុគ្គល់មិនពាក់ព័ន្ធនិងអង្គភាពកងទ័ពជើងទឹកមូលដ្ឋានសមុទ្រទេពីព្រោះអ្នកលក់ដីនិងអ្នកទទូលលុយគឺលោកអ៊ុកសីហានិងមេបញ្ជាការងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រចំនួនប្រមាណ០២ទៅ០៣នាក់ដែលជាមនុស្សជំនិតរបស់គាត់តែប៉ុណ្ណោះ(មានឯកសារ ទទួលលុយ) ហើយរឿងលោក ឈ្នះក្តីពីសាលាដំបូង រហូតតុលាកំពួល ដោយសារលោក មានឯកសារផ្លូវច្បាប់គ្រប់គ្រាន់។
ដើម្បីឲ្យជ្រាបកាន់តែច្បាស់ សូមចូលទៅអាន ខ្លឹមសារទាំងស្រុងលិខិតបំភ្លឺរបស់របស់ ឧកញ្ញ៉ាតែ តាំងប៉ រូមនិងឯកសារពាក់ព័ន្ធផ្លូវច្បាប់មួយចំនួនឆ្លើយតបទៅនិងលិខិតរបស់គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ចុះថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២របស់ លោកស្រី ដាញ់ផល្លី និងលោក អ៊ុកសីហា ៕