ម្តាយក្មេងស្រីរងគ្រោះអាយុ២ឆ្នាំរស់នៅក្រុងកោះរ៉ុងអរគុណលោកឧកញ៉ា ទៀ វិចិត្រ

0

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុនារសៀល  ថ្ងៃទី២៨ ខែកុម្ភៈ  ឆ្នាំ ២០២២នេះ  បន្ទាប់ពីទទួលបានព័ត៏មានថា មានកុមារីម្នាក់ មានអាការៈក្ដៅខ្លួនខ្លាំង សន្លប់ ត្រូវការបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗលោកឧកញ៉ាក៏បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកកុមារីជាអ្នកជំងឺនោះ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។

កុមារីរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តព្រះសីហនុដោយសុវត្ថិភាព ។បច្ចុប្បន្ន ក្មេងស្រីរងគ្រោះកំពង់ ត្រូវបានក្រុម គ្រូពេទ្យ ធ្វើការព្យាបាលយ៉ាងយកិត្តទុកដាក់។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កុមារីរងគ្រោះមានឈ្មោះ យន័ ចន្ធី ភេទស្រី អាយុ២ឆ្នាំមាន ឪ ពុកឈ្មោះ ជុំរត្ន័ ថា អាយុ ៤២ឆ្នាំ និងម្ដាយឈ្មោះលុយ ទូច អាយុ ២៤ឆ្នាំ រស់នៅភូមិកោះតូចសង្កាត់កោះ រ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយលោក បានបញ្ជាក់ថាការជួយមនុស្ស គឺជារឿងសំខាន់ណាស់ ។

ជាមួយគ្នានេះ ម្តាយក្មេងស្រីរងគ្រោះបានថ្លែងអំណរអរគុណដល់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានប្រើ ប្រាស់ អូប័រល្បឿនលឿនរូមនិង រថយន្តសង្គ្រោះរបស់ លោក ផ្ទាល់ដឹកបញ្ជួនកូនស្រីរបស់គាត់ ទៅកាន់មន្ទីរ ពេទ្យសង្រ្គោះទាន់ពេល វេលាកុំអីមិនដឹងជាយ៉ាងណានោះទេ៕ (ដោយនាគសមុទ្រ)