ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ដោយមើលឃើញពីភាពក្រលំបាកគ្រូសារ សពលោកកៅ រ៉ាមី អាយុ ៦៧ឆ្នាំ មានជីវភាពខ្វះខាតដែល បានទទួលមរណភាព កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៤:១៥ នាទីរសៀល ដោយជរាពាធ មានអាសយ័ដ្ឋាន ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ លោក ឧកញ្ញ៉ា ក៏បានឧបត្ថម្ភអំណោយសប្បុរសធម៍ រួមមាន៖ មជ្ឈូស ដាក់សពបូជា ចំនួន១ និងថវិកា ចំនួន២លានរៀល ដើម្បីជួយ រំលែកទុក្ខលំបាកដល់គ្រូសារសពដែលមានជីវភាពខ្វះខាតឲ្យមានលទ្ធភាពបានរៀបចំធ្វើបុណ្យតាមប្រពៃណី។
ក្រុមគ្រូសារសពលោកតា កៅ រ៉ាមី បានថ្លែងអំណរគុណដល់ លោក ឧកញ្ញ៉ាទៀ វិចិត្រ និងលោកជំទាវនិងគោរពជូនពរដល់លោកឧកញ៉ាទៀវិចិត្រសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី មានសុខភាពល្អ ជួបប្រទះតែសេចក្តីសុខ ចម្រើន ព្រមទាំងជួបពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ៕
(ដោយនាគសមុទ្រ)