ខេត្តព្រះសីហនុ៖លោកយាយ រាជ្យ មាច អាយុ ៧៧ឆ្នាំ រស់នៅភូមិកោះរ៉ុងសន្លឹម(២៣) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះ រ៉ុងខេត្តព្រះសីហនុត្រូវបានអូប័រពេទ្យក្រុមហ៊ុន GTVCរបស់លោកឧកញ្ញ៉ាទៀវិចិត្រសមាជិកយុវជនគណបក្សប្រជា ជនកម្ពុជាខេត្តព្រះសីហនុដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យខេត្តព្រះសីហនុទាំងយប់ដើម្បីសង្រ្គោះបន្ទាន់ខណៈលោក យាយមានអាការៈវិលមុខក្ដៅខ្លួនហើយក្អួត ក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅ យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីលោកទទួលបានព័ត៏មានថា មានលោកយាយចាស់ជរាម្នាក់ មាន អាការៈវិលមុខក្ដៅខ្លួនហើយក្អួត ត្រូវការបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗលោកឧកញ៉ា បានបញ្ជូន អូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទាំងយប់ទៅទទួលយកលោកយាយ បញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះ។លោកយាយរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាម អូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុម ហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។បច្ចុប្បន្ន ស្ថានភាពជំងឺលោកយាយ បានធូរ ស្រាលបន្តិចហើយ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ ក្រុមគ្រូពេទ្យ បង្អែកខេត្តព្រះសីហនុ៕
(ដោយនាគសមុទ្រ)