ខេត្តព្រះសីហនុ៖ លោក សូ ជុងហួរ ប្រធានក្រុម ប្រឹក្សាខេត្តព្រះសីហនុ លោក គួច ចំរើន អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី០៨មិនា ឆ្នាំ ២០២២បាន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការជានារី ចំណុះទីចាត់ការ-អង្គភាពសាលាខេត្ត មន្ទីរសុខាភិបាល មន្ទីរកិច្ចការនារី មណ្ឌលកុមារកំព្រារខេត្ត និងសាខា កាកបាទក្រហមកម្ពុជាខេត្តសរុប ៣៤២នាក់ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា ខួប លើកទី១១១ ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ក្នុងគោល បំណងបញ្ជាក់អំពីតម្លៃនៃសមភាពយេនឌ័រ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងជំរុញឱ្យគ្រប់ដៃគូរពាក់ព័ន្ធ បន្ត អនុវត្តវិធានការ គោលនយោបាយ កម្មវិធី និងសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាព អង់អាច ដល់ស្ត្រី ក្នុងការចូលរួមស្តារសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍប្រកប ដោយចីរភាព ក្រោមម្លប់សន្តិភាព និងការ លើកកម្ពស់វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងគាំទ្រជំរុញឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីវឌ្ឍន ភាពសង្គមឆ្ពោះទៅការលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី របស់ស្រ្តី ក៏ដូចជា សុខុមាល ភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអហិង្សា ព្រមទាំងដោះ ស្រាយ ជម្លោះនានាដោយសន្តិវិធី។ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមការងារបញ្ច្រាបយេនឌ័រជាកិច្ចការអន្តរវិស័យក្នុងការធានាចីរភាព នៃសន្តិភាព និងអភិវឌ្ឍដូចមានកំណត់នៅក្នុងយុទ្ធ សាស្ត្រចតុកោណដំណាក់ កាលទី ៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ លោកអភិបាលខេត្តបានលើកឡើងថា បើគ្មានសន្តិភាព យើងមិនអាចធ្វើការជួបជុំគ្នា និងមិនមានការអភិវឌ្ឍលើ គ្រប់វិស័យដូចសព្វថ្ងៃនេះដែរ។ហើយសិទ្ធិនិងតម្លៃនៃសន្តិភាពធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។ទន្ទឹមនោះយើងត្រូវតែបន្តថែរក្សាសន្តិភាពឱ្យបានគង់វង្ស។
ជាមួយគ្នានេះ គួចចំរើន អភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ត្រីក្នុងខេត្ត ព្រះសីហនុដែលបានចូលរួមគ្រប់សកម្មភាពធ្វើឱ្យសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងខេត្ត។លោកអភិបាលខេត្ត ក៏បានជម្រុញដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់ និងបងប្អូនប្រជាពលរដ្ឋ ឱ្យបន្ថែមទម្លាប់នៅពេលជួបគ្នា សូមចាប់ផ្ដើមដោយសំណួរថា “តើចាក់វ៉ាក់សាំងបានប៉ុន្មានដូសហើយ?” រួចចាំបន្តសួរ តើសុខទុក្ខយ៉ាងណា? ដើម្បីលើកទឹកចិត្តអ្នកចាក់វ៉ាក់សាំង។ ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ដើម្បីការពារសុខ ភាពខ្លួនឯង ក្រុមគ្រួសារ និងសង្គម។ ក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូននារីទាំងចំនួន៣៤២នាក់ ក្នុងម្នាក់ៗទួលបានថវិកា ២០ម៉ឺនរៀលផងដែរ៕
(ដោយនាគសមុទ្រ)