លោកឧកញ៉ាទៀ វិចិត្របញ្ជូនក្រុមការងារសង្រោះជួយ ក្មេងប្រុសម្នាក់ធ្លាក់ពីលើសាឡង់ដឹកខ្សាច់ចូលទៅក្នុងសមុទ្រ

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅយប់ ថ្ងៃ០៨ ខែមីនា ឆ្នាំ២០២២នេះក្រោយទទូលបានព័ត៏មានថាមានក្មេងប្រុស់ម្នាក់ បានរងគ្រោះថ្នាក់ ធ្លាក់ពីលើ សាឡង់ ចូលទៅក្នុងទឹកសមុទ្រ ដែលតម្រូវឲ្យមានការជួយស្រ្គោះបន្ទាន់ ភ្លាមៗ លោក ឧកញ្ញ៉ា ក៏បានបញ្ជូនអូប រ័ល្បឿនលឿននិងក្រុមការងារសង្គ្រាះ របស់លោក ឧកញ្ញ៉ា ផ្ទាល់ទៅដឹក យកក្មេង ប្រុសនោះបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសុវត្ថិភាព។

លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុបានបញ្ជាក់ថាបើ តាមសេចក្តីរាយការណ៍ពីប្រជានេសាទ ដែលជួបប្រទះហេតុការណ៏ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះគឺជាកម្មករ នៅលើ សាឡង់ដឹកខ្សាច់ បានធ្លាក់ពីលើសាឡង់ ចូលទៅក្នុងសមុទ្រ នៅចំនុចដាវលេខ N 10°55.793′ E103° 36.281′ ស្ថិតឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ក្មេងប្រុសរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះរបស់ ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។ បច្ចុប្បន្ន សា្ថនភាពក្មេងរងគ្រោះបានធូរស្រាល រួចផុត ពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ៕

(ដោយនាគសមុទ្រ)