អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យចំនួន១៥នាក់ ទៅសាលាដំបូងខេត្តពាក់ព័ន្ធ ករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀន

0

ខេត្តព្រះសីហនុ៖ជនជាប់សង្ស័យចំនួន១៥នាក់ នាព្រឹកថ្ងៃទី១០ ខែមិនាឆ្នាំ២០២២ នេះ ត្រូវបានកងរាជអាវុធ ហត្ថខេត្តព្រះសីហនុកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ព្រះសីហនុ ក្រោយបញ្ចប់នីតីវិធីសាកសួរ ដើម្បីផ្តន្ទា ទោសតាមផ្លូវច្បាប់ពាក់ព័ន្ធ ករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀន។

លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថ ខេត្តព្រះ សីហនុបានឱ្យដឹងថាមានមនុស្សចំនួន១៥នាក់ពាក់ព័ន្ធបទល្មើសជួញដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ខាងលើមានឈ្មោះទី១.ឈ្មោះ ង៉ែត ចន្ថា ហៅបារាំង ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅភូមិ ០៣ សង្កាត់០ ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។២.ឈ្មោះ គឹម អេង ភេទប្រុស ជនជាតិ ខ្មែរ អាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ០៣ សង្កាត់០ ១ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ ៣.ឈ្មោះ យិត ភក្រ្តា ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ០៣ សង្កាត់ ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។៤.ឈ្មោះ យ៉ែម គីមហួរ ភេទប្រុស ជនជាតិខ្មែរ អាយុ ១៩ឆ្នាំ មុខរបរ មិនពិត ប្រាកដ រស់នៅ ភូមិ ០៣សង្កាត់ ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។៥.ឈ្មោះ ថន ជីវ័ន្ត ភេទប្រុស ជនជាតិ ខ្មែរ អាយុ ១៧ ឆ្នាំមុខរបរ នេសាទអូន រស់ នៅភូមិ ០៣ សង្កាត់ ០១ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។៦.ឈ្មោះ ចាន់ រង្សី ភេទប្រុស ជនជាតិ ខ្មែរ អាយុ ៣៧ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិ ០៣សង្កាត់លេខ០២ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។៧.ឈ្មោះរី សៀកហុង ភេទប្រុស ជនជាតិខ្មែរ អាយុ ១៨ ឆ្នាំ មុខរបរសន្តិសុខរស់នៅភូមិ ០៣ សង្កាត់ ០១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។៨ឈ្មោះស៊ុប សុការី ភេទប្រុស ជនជាតិខ្មែរអ៊ីស្លាម អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ០៣ សង្កាត់ ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។៩.ឈ្មោះសុំ គឹមលាង ភេទប្រុស ជនជាតិខ្មែរ អាយុ ១៧ ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេរស់នៅភូមិ ០៣ សង្កាត់លេខ ០១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។១០.ឈ្មោះនី ម៉ាប់ ភេទប្រុស ជនជាតិខ្មែរ អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ០៣ សង្កាត់ ០១ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ។១១.ឈ្មោះមែ៉ន ថា ភេទប្រុស ជនជាតិខ្មែរ អាយុ ២៥ ឆ្នាំ មុខ របរនេសាទ  រស់នៅភូមិ ០៣ សង្កាត់ ០១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។១២ឈ្មោះឆោម ដារ៉េន ភេទប្រុស ជនជាតិខ្មែរ អាយុ ២១ ឆ្នាំ មុខរបរនេសាទ រស់នៅភូមិ០៣សង្កាត់ ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

១៣.ឈ្មោះគឹម អាង ភេទប្រុស ជនជាតិខ្មែរ អាយុ ៦៥ ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិ ០៣ សង្កាត់ ០១ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។១៤.ឈ្មោះសេង ទៀង ភេទប្រុស ជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មុខរបរនេសាទ រស់នៅភូមិ ០៣ សង្កាត់ ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។១៥.ឈ្មោះលឹម ម៉េងគាត ភេទប្រុស ជនជាតិខ្មែរ អាយុ ២៨ ឆ្នាំ មុខរបរនេសាទ  រស់នៅភូមិ ០៣ សង្កាត់ ០១  ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យចំនួន១៥នាក់ខាងលើនេះត្រូវបានចាប់ខ្លូន នៅវេលាម៉ោង ១៦ :00នាទី ថ្ងៃទី ០៧ ខែ មិនាឆ្នាំ ២០២២នៅត្រង់ចំណុចរង្វង់មូលផែ ស្ថិតនៅភូមិ ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។គឺចាប់ខ្លូន ដោយកម្លាំងការិយាល័យបទល្មើសប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសសហការជាមួយកម្លាំង កងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខទំនប់រលក ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយា ល័យបទល្មើសប្រឆាំងគ្រឿងញៀន កងរាជអាវុធខេត្តព្រះសីហនុ។ក្រោយពេលចាប់ខ្លូនសមត្ថកិច្ចបានធ្វើការ ដកហូតវត្តុតាង រួមមាន ៖ម្សៅក្រាមសថ្លាចំនួន ២៥កញ្ចប់ទម្ងន់ ២៥៩.៤៣ក្រាម ថ្លឹងទាំងសំបក .ជញ្ជីងចំនួន ០១.ទូរស័ព្ទដៃចំនួន ០៥ គ្រឿង.ខ្សៀជក់ចំនួន ០៤ .ដបជក់ចំនួន ០១.ដែកកេះចំនួន ០២.កន្ត្រៃចំនួន០១និងថង់វិច ខ្ចប់ ថ្នាំញៀនមួយចំនួន ផងដែរ៕

(ដោយនាគសមុទ្រ)