ឧកញ៉ា ទៀ វិចិត្រ ជួបសំណេះសំណាលនិងពិសារអាហារជាមួយកម្មករកម្មការីនីនិយោជិតស្នាក់នៅបន្ទប់ជួលតាមភូមិក្នុងឃុំជើងគោ ស្រុកព្រៃនប់

0

ខេត្តព្រះសីហនុ៖ឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនខេត្តព្រះសីហនុ នារសៀល ថ្ងៃទី១៣ ខែ មិនា ឆ្នាំ ២០២២ បានជួបសំណេះសំណាលជាមួយកម្មករ កម្មការីនីនិយោជិតស្នាក់នៅ បន្ទប់ជួល តាមភូមិមួយចំនួនក្នុងឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ ក៍ដូចជាកម្មករនិយោជិតក្នុងមូលដ្ឋានផ្ទាល់ ចំនួន ១៦០នាក់ ។

ក្នុងជំនួបនោះលោក ឧកញ្ញ៉ាបានលើកឡើង នូវបទបង្ហាញអំពីគោលនយោបាយអភិវឌ្ឍន៍វិសយ័ការងារ ,គោលនយោបាយគាំពារសង្គម និងបង្ហាញអំពីសមិទ្ធិផលថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការរៀប ចំ កម្មវិធីពិសារអាហារ ចាប់ឆ្នោតយករង្វាន់ និងកម្មវិធីកម្សាន្តមួយចំនួនទៀត បង្កលក្ខណៈសប្បាយរីករាយដល់ កម្មករ កម្មការីនី  និយោជិតរោងចក្រ ដែលស្នាក់នៅតាមបន្ទប់ជួល ក៍ដូចជា កម្មករ កម្មការីនី និងនិយោជិត ដែលរស់នៅតាមភូមិមួយចំនួន មានដូចជាភូមិចំការកៅស៊ូ ,ភូមិជើងគោ ,ភូមិត្រពាំងមូល, និងភូមិត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រក៍បានមានប្រសាសន៏បន្ថែមទៀតថាសមិទ្ធិផលថ្មីៗ រាជរដ្ឋាភិ បាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបាន រួមមានហេដ្ឋារចនាសម្ពន្ធ័ ស្ពាន ថ្នល់ រោងចក្រសហគ្រាសក្នុងវិសយ័ឧស្សាហកម្ម ពាណិជ្ជកម្ម និងសមិទ្ធិផលអភិវឌ្ឍន៍ប្រទេសជាតិគ្រប់ទី កន្លែង ក្រោយពីប្រទេសជាតិមានសុខសន្តិភាព គ្មានសង្គ្រាម ។

លោកសរ កក្កដា អភិបាលស្រុកព្រៃនប់មានប្រសាសន៍ថ្លែងអំណរគុណលោកឧកញ៉ាទៀ វិចិត្រ សមា ជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ដែលរៀបចំកម្មវិធីនេះឡើង ថ្ងៃដែលកម្មករឈប់សម្រាក បានជួបជុំសប្បាយរីករាយ ក្នុងនោះលោកអភិបាលស្រុកបញ្ជាក់បន្ថែមថា បច្ចុប្បន្ននៅស្រុកព្រៃនប់មាន រោង ចក្រតូចធំច្រើនកន្លែងដែលផ្តល់ឱកាសមានការងារធ្វើសម្រាប់កូនចៅប្រជាពលរដ្ឋបង្កើនសេដ្ឋកិច្ចជីវភាពក្នុងគ្រួសារ៕

(ដោយនាគសមុទ្រ)