ខេត្តព្រះសីហនុ៖កំពង់ផែស្វយត័ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែ មិនា ឆ្នាំ ២០២២នេះ បានទទូលការចូលចតនាវាការពារជើងទឹករបស់ជប៉ុនចំនួន២គ្រឿង រយៈពេលចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។គោល បំណង សមដែង ការគួរសម និង ជាការ ប្រារព្ធ ខួបលើកទី៣០ នៃ ប្រតិបត្តិការ រក្សា សន្តិភាព នៅក្នុងប្រទេស កម្ពុជា ។
វត្តមាននាវា ការពារជើងទឹកជប៉ុន និងនាវិក មកដល់កំពង់ផែ ខេត្តព្រះសីហនុ ទទួលបាន ស្វាគមន៍ ដោយ ផ្ទាល់ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនៅនឹងកំពង់ ផែដោយផ្ទាល់តែម្តង។
លក្ខណៈ បច្ចេកទេស នាវា ៖- នាវា ឈ្មោះ URAGA – ៤៦៣ ប្រភេទ នាវា ប្រឆាំង មីន-បណ្ដោយ ១៤១ ម៉ែត្រ -ទទឹង ២២ម៉ែត្រ- ជម្រៅ ទឹក ៥.៤ម៉ែត្រ – ទំងន់ ផ្ទុក ៥៦៥០តោន – ចំនួន នាវិក ១២៦ នាក់ ។- នាវា ឈ្មោះ HIRADO – ៣០៥- បណ្ដោយ ៦៧ម៉ែត្រ – ទទឹង ១១ម៉ែត្រ -ជម្រៅ ទឹក ២.៧ម៉ែត្រ – ទំងន់ ផ្ទុក ៦៩០ តោន- ចំនួន នាវិក៥៤នាក់ ។ដឹកនាំ បញ្ជា រួម ដោយ លោក Noguchi Yasushi មេបញ្ជាការ កងពលធំ1បោស សំអាតមីន ប្រចាំតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក ។
ហើយនៅពេលល្ងាចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងជួបសំណេះសំណាលជាមួយ មេបញ្ជា ការ និងនាវិក ព្រមទាំងរៀបចំអាហាពេលល្ងាចទទួលពួកគេផងដែរ
យោងតាមកម្មវិធីដែលបានគ្រោងទុកក្នុងអំឡុងពេលឈប់សំចតនៅកម្ពុជានេះ មានកម្មវិធីមួយចំនួន នឹងត្រូវធ្វើឡើងមានដូចជាពិព័រណ៍ពិសេសលើនាវា JS URAGA និងការសម្តែងលំហាត់សុច្ឆន្ទៈកម្លាំង នាវិកស្វ័យ ការពារជើងទឹកជប៉ុន ដោយមានការពន្យល់អំពីឧបករណ៍បោសសម្អាតមីន, ពិព័រណ៍មុជទឹកដោយអ្នកមុជទឹក កម្ចាត់អាវុធជាតិផ្ទុះនិងការតាំងពិព័រណ៍ប្រព័ន្ធកម្ចាត់មីនជាដើម។មេបញ្ជាការព្រមទាំងនាវិកលើនាវាស្វ័យការពារជើងទឹកជប៉ុន ក៏នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកំពង់ផែសមុទ្ររាមផងដែរ៕(ដោយនាគសមុទ្រ)