ភ្នំពេញ ៖ ក្រុមអ្នកជួញដូរថ្នាំញៀនមួយក្រុមមានគ្នាចំនួន០៥នាក់ត្រូវបាននគរបាលប្រឆាំងគ្រឿងញៀនក្រុងភ្នំពេញថ្វើការឃាតើខ្លួនជាក់ស្តែងជាមួយនិងថ្នាំញៀនមួយចំនួនធំព្រមទាំងវត្ថុតាងពាក់ពន្ធ័និងបទល្មើសផងដែរប្រតិបត្តិការនេះដោយមានការឯកភាពពីលោកព្រះរាជអជ្ញារងអមសាលាដំបូងក្រុងភ្នំពេញលោកជេតខេមរា។បានបញ្ជាអោយសមត្ថកិច្ចបញ្ជូនជនសង្សយ័ទាំង០៥នាក់ឡើងតុលាការដើម្បីសួរនាំបញ្ហាគ្រឿងញៀន នៅរសៀលថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ២០១៤ ។
លោកវរះសេនីយ័ទោប៉នសំអាតបានឲ្យដឹងថាក្រោយពីបានធ្វើការបង្ក្រាបនៅមុខសញ្ញាជួញដូរថ្នាំញៀនមួយក្រុមខាងលើនេះរួចមកក្រិមការងាររបស់លោកបានសួរនាំជនសង្សយ័ទាំង ០៥ នាក់និងកសាងសំណុំរឿងបញ្ជូនឡើងតុលាការ។រួមទាំងវត្ថុតាងផងដែរ ។
លោកបានបន្តថាជនសង្សយ័ទាំង ០៥ នាក់នោះមានទី០១ឈ្មោះ សាន ពិសិទ្ធ ភេទប្រុស អាយុ ៣២ ឆ្នាំ ទី០២ឈ្មោះ ភុំ សុភា ភេទប្រុស អាយុ ៣៤ ឆ្នាំ ទី០៣ឈ្មោះ សាន ណារុំ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ទី០៤ ឈ្មោះ ស៊ូដឺលុច ភេទ ប្រុស អាយុ ១៨ ឆ្នាំ ទី០៥ ឈ្មោះ សឿន ស្រីមុំភេទស្រីអាយុ២៧ឆ្នាំចំណែកឈ្មោះវ៉ានគឹមវុត្ថាត្រូវបានដោះលែងដោយគញមានជាប់ពាក់ពន្ឌ័និងថ្នាំញៀន ។
បច្ចុប្បន្នជនសង្ស័យទាំង0៥នាក់នេះកំពុងតែឃុំខ្លួននៅក្នុងការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីសួរនាំនិងកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕