ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុបាន បញ្ជូន អូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅដឹកស្ត្រីចំនួន ២នាក់ រស់នៅក្រុងកោះរ៉ុងបញ្ជូនយកមកកាន់មន្ទីរ ពេទ្យបង្អែកខេត្តព្រះសីហនុភ្លាមៗដើម្បីសង្គ្រោះក្រោយពីស្រ្តី២នាក់នោះជួបគ្រោះថ្នាក់ចរាចរណ៏ជិះម៉ួតូដូលដោយខ្លូនឯងរងរបួសធ្ងន់ធ្ងរនៅត្រង់ចំនុចផ្លូវកែងរ៉ូយ៉ាលសេន ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុងកាលពី រសៀល ថ្ងៃទី២១ ខែ មិនា ឆ្នាំ ២០២២។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ត្រីរងគ្រោះទាំង២ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បង្ករ ឡើងដោយខ្លួនឯង ។ក្រោយទទួលដំណឹងនេះភ្លាម លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីរងគ្រោះទាំង២។ស្រ្តីរងគ្រោះទាំង២មាន ១-ឈ្មោះ ធី ណារី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិក តាម៉ូ រីសត រងរបួសត្រង់ ភ្លៅជើងខាងឆ្វេង នឹង របួសមាត់ (ជាអ្នកបើកបរម៉ូតូ) ទី២-ឈ្មោះ ញិប ស្រីមុំ អាយុ ៣១ ឆ្នាំ របួស ថប់ណែនទ្រូង ( អ្នករួមដំណើរ )។ បច្ចុប្បន្នរស់នៅភូមិកោះតូច សង្កាត់ កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុម ហ៊ុន GTVC មកកាន់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាពនឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
(ដោយនាគសមុទ្រ)