ខេត្តព្រះសីហនុ៖លោក សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាននាព្រឹក ថ្ងៃទី២៤ ខែមិនាឆ្នាំ២០២២នេះបានដឹក នាំមន្រ្តីជំនាញមកពីក្រសួងបរិស្ថាន មន្រ្តីបរិស្ថានខេត្តព្រះសីហនុ រូមនិងមន្រ្តីអាជ្ញាធរខេត្ត អាជ្ញាធរមួលដ្ឋានចុះ ធ្វើការពិនិត្យជាក់ស្តែងអាងប្រព្រឹត្តិកម្មទឹកកខ្វក់បង្ហូរចេញពីរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ស្ថិតនៅក្នុងភូមិ ពួធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
ការចុះពិនិត្យនេះគឺធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថានទទូលបាននូវព័ត៏មានពីប្រជាពលរដ្ឋបានរាយការណ៏ ថានៅតាមតំបន់ព្រែកទឹកសាបដែលស្ថិតនៅជាប់និងអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់របស់រោងចក្រតំបន់សេដ្ឋ កិច្ចពិសេស មានត្រីជាច្រើនត្រូវបានងាប់អណ្តែតលើទឹក ដោយត្រីងាប់ទាំងនោះត្រូវបានគេសង្ស័យថាអាច បណ្តាលមក ពីលំហូរទឹកចេញពី អាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់មានជាតិពុល។
ក្រុមមន្រ្តីជំនាញបានចុះធ្វើការពិនិត្យដោយផ្ទាល់ទីតាំងអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ដ៏ធំ និងប្រព័ន្ធ លួបង្ហូរទឹកភ្លៀងចេញពីរោងចក្រតំបន់សេដ្ឋកិច្ចពិសេសដោយបានកត់សម្គាល់ថាប្រព័ន្ធលួបង្ហូរទឹកភ្លៀងហាក់មានបញ្ហារបន្តិចដោយទឹកមានលក្ខណៈខ្មៅហើយស្អុយនិងមានសំរាមផងដែរដោយទឹកទាំងនោះមិនត្រូវបានតភ្ជាប់ចូលអាងប្រព្រឹត្តិកម្មចម្រោះមុននិងបង្ហូរចូលទឹកព្រែកនោះទេគឺបង្ហូរត្រង់ចាក់ចូលព្រែកទឹកសាបតែម្តង។ក្រោយធ្វើការពិនិត្យ អាង ប្រព្រឹត្តិកម្មចម្រោះ និងប្រព័ន្ធលូបង្ហូរទឹកភ្លៀងរូច ក្រុមមន្រ្តីជំនាញក៏បានបន្តចុះទៅ ពិនិត្យ រោងចក្រផលិតដំណាប់ផ្លែស្វាយដ៏ធំមួយក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលគេសង្ស័យថាទឹកកខ្វក់ភាពច្រើនបានបង្ហូរចេញពីរោងចក្រនោះ។
ការចុះពិនិត្យជាក់ស្តែងរកឃើញរោងចក្រមួយចំនួនតូច មិនបានភ្ជាប់បណ្តាញចម្រុះទឹកកខ្វក់ នៅឡើយ ទេ ហើយក៏មានរោងចក្រខ្លះលួចបង្ហូរដោយផ្ទាល់ចូលទៅក្នុងព្រែកផងដែរ ។ដូច្នេះជាវិធានការ លោក សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថានបានណែនាំអោយរោងចក្រដែលមិនទាន់បានភ្ជាប់ត្រូវទៅភ្ជាប់បណ្តាញចម្រុះទឹកកខ្វក់ទៅអាងប្រព្រឹត្តិកម្មទឹកកខ្វក់របស់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។លោកមិនអនុញ្ញាតឱ្យមានការបង្ហូរដោយផ្ទាល់ចូលទៅក្នុងព្រែកទឹកសាបនោះទេ ពីព្រោះធ្វើឲ្យប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។ជាមួយគ្នានេះ លោក សុខ គាង ក៏បានណែនាំឲ្យអគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ធ្វើការណែនាំបន្តទៅកាន់រោង ចក្រស ហគ្រាសទាំងអស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស អោយមានអាងប្រព្រឹត្តិកម្មសម្រាប់រោងចក្រនិមួយៗ ដើម្បីចម្រោះ មួយជំហានសិន ហើយចាំបន្តបង្ហូរទៅអាងប្រព្រឹត្តិកម្មធំរបស់តំបន់សេដ្ឋកិច្ចពិសេស នោះវាបានកាត់បន្ថយ នូវការបំពុលបានច្រើន។ត្រូវប្រមូលកាកសំណល់រឹង និង សំរាម យកទៅចោលនៅទីលានចាក់សំរាម នៅតំបន់ ឃុំអូរ ឧកញ៉ាហេង។
ជាមួយគ្នានេះលោក សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានណែនាំអគ្គនាយកតំបន់សេដ្ឋកិច្ច ពិសេសឲ្យធ្វើការញែកប្រពន្ធ័ទឹកភ្លៀងនិងប្រព័ន្ធទឹកស្អុយអោយដាច់ពីគ្នា។ហើយចំពោះប្រឡាយបង្ហូរទឹកភ្លៀងត្រូវដាក់សំណាញ់ស្ទាក់សំរាមដើម្បីឲ្យទឹកដែលធ្លាក់ចូលទៅក្នុងព្រែក ទឹកសាប មានតែទឹកភ្លៀង ដោយពុំ មានសំរាមទៅជាមួយ៕
(ដោយនាគសមុទ្រ)