លោកឧកញ៉ា ទៀ វិចិត្របញ្ជូនអូប័រពេទ្យល្បឿនលឿនរបស់ក្រុមហ៊ុន GTVCស្រ្តីមួយរូបមានបញ្ហាហូរឈាមធ្ងន់ ធ្ងរក្នុងពេលឆ្លងទន្លេពីក្រុងកោះរ៉ុង ទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះបន្ទាន់

0

ខេត្តព្រះសីហនុ ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុនាថ្ងៃទី២៦ ខែមិនា ឆ្នាំ ២០២២ បាន បញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីមួយរូបបានឆ្លង ទន្លេតែមានបញ្ហាមិនធ្លាក់ស៊ុក និងហូរឈាមមិនឈប់ដឹកបញ្ជួនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បី សង្គ្រោះបន្ទាន់។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីរងគ្រោះមានឈ្មោះ សូន ស្រីម៉ាច អាយុ ៣៩ឆ្នាំ មានប្តី ឈ្មោះ ឡី រស់នៅ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ស្រ្តីរងគ្រោះ ត្រូវបានលោកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនរបស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុម ហ៊ុនផ្ទាល់ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។បច្ចុប្បន្នស្រី្តរងគ្រោះបានរូចផុតគ្រោះថ្នាក់ ហើយជាមួយនិងការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ៕

(ដោយនាគសមុទ្រ)