រដ្ឋបាលខេត្តព្រះសីហនុជំរុញនិងគាំទ្រដល់សមាគមភ្នាក់ងារអាជីវកម្មដឹកជញ្ជូនអ្នកទេសចរណ៍ផ្លូវសមុទ្រ

0

ខេត្តព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោកជំទាវ គួច ចន្ថា អនុប្រធានក្រុម ការងារផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២២  បានជួបប្រជុំការងារ ជាមួយសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រ ជាប្រធានសមាគម ពិភាក្សា អំពីផែនការអភិវឌ្ឍន៍ទិសដៅទេសចរណ៍ផ្លូវទឹក។

លោក  ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍អំពីគោលបំណងសំខាន់របស់ រដ្ឋ បាលខេត្ត ដែលកំពុងជំរុញទិសដៅក្នុងការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យធ្វេីដំណើរកំសាន្តមកខេត្តព្រះសីហនុកាន់តែច្រើនឡើង ពិសេសការពង្រីក វិសាលភាពតំបន់ទេសចរណ៍តាមកោះនានាក្នុងខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ មាន ប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ពិសេសការលើកទឹកចិត្តផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិ បាលខេត្តព្រះសីហនុដែលគាំទ្រដល់អាជីវកម្ម ដឹកជញ្ជូនអ្នកទេសចរណ៍ផ្លូវសមុទ្រ។ ជុំវិញទិសដៅនិងផែនការ អភិវឌ្ឍន៍ វិសយ័ទេសចរណ៍ផ្លូវទឹកក្នុងខេត្តព្រះសីហនុ ដែលរដ្ឋបាលខេត្តដាក់ចេញ លោកឧកញ៉ា ទៀ វិចិត្រមាន ប្រសាសន៍ថា ប្រតិបត្តិករទាំងអស់ក្នុងសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ នឹងចូល រួម អនុវត្តន៍ឲ្យបានល្អ ពិសេសលើការដឹកជញ្ជូនភ្ញៀវ ទាំងសុវត្ថិភាពនិងការផ្តល់សេវាល្អ ដើម្បីឲ្យទីផ្សារ ទេស ចរណ៍ក្នុងខេត្តព្រះសីហនុកាន់តែប្រសើរឡើង បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩នៅកម្ពុជាបានធូរស្រាល តាមរយៈការ ខិតខំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ពិសេសការស្វែងរកវ៉ាក់ សាំង មកចាក់ជូនពលរដ្ឋទូទាំងប្រទេស៕

(ដោយនាគសមុទ្រ)