ឃ្វាលគោហាលភ្លៀង ត្រូវរន្ទះបាញ់ស្លាប់ម្នាក់និងរបួសបីនាក់

0

ខេត្តបាត់ដំបង: ក្មេងស្រីជំទង់ម្នាក់បានដួលស្លាប់ភ្លាមៗនៅកណ្តាលវាលស្រែ និង៣នាក់ទៀតរងរបួស ខណ:ដែលពួកគេកំពុងឃ្វាលគោនៅកណ្តាលវាលស្រែក្រោមដំណក់ទឹកភ្លៀង ក៏ស្រាប់តែមានរន្ទះបាញ់មកលើពួកគេតែម្តង។បាតុភូមិធម្មជាតិនេះបានកើតឡើងនាថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០២២ វេលា ម៉ោង ៣ នឹង ៣០ នាទី រសៀល ស្ថិតនៅក្នុងភូមិ មុខរាហ៍១ ឃុំ មុខរាហ៍ ស្រុក រុក្ខគិរី ខេត្តបាត់ដំបង ។

សាក្សីបាននិយាយថា នៅមុនពេលកើតហេតុគឺមានភ្លៀងធ្លាក់មួយមេ ក៏ស្រាប់តែ មានរន្ទះបាញ់មកលើមនុស្សមួយក្រុមដែលកំពុងឃ្វាលគោ បណ្តាលអោយ ស្លាប់មនុស្ស ចំនួន ១ នាក់ នឹងរបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំនួន ៣នាក់ ។ជនរងគ្រោះ មានឈ្មោះដូចខាងក្រោម១/ ឈ្មោះ យ៉ុង អួយ ភេទ ស្រី អាយុ ១៨ (ស្លាប់នៅនឹងកន្លែង)

២ ឈ្មោះ សៅ ប៉ាង ភេទ ប្រុស អាយុ ៤០ ឆ្នាំ៣/ឈ្មោះ សេង ស្រីមុច ភេទស្រីអាយុ ១៥ឆ្នាំ និង

៤ឈ្មោះ ហឿន រឿត ភេទស្រី អាយុ ៤២ ឆ្នាំ (ពួកគេរងរបួសបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ) ដោយជនរងគ្រោះទាំង ០៤ នាក់ មានទីលំនៅនៅក្នុងភូមិកើតហេតុខាងលើ ។

ក្រោយកើតហេតុផ្នែកជំនាញបានចុះទៅកន្លែងកើតហេតុនឹងបានធ្វើកោសល្យវិច័្ចយ លើសាកសព ឃើញថាជនរងគ្រោះពិតជាស្លាប់នឹងរបួសដោយសារករណីរន្ទះបាញ់ពិតប្រាកដមែន ៕ អត្ថបទ : ព្រាប.ស