ខេត្តព្រះសីហនុ៖ ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីឌប៊ូត ខេមបូឌា(G.T.V.C Speed Boat Cambodia) បានរួមសហការជា មួយ ក្រុមហ៊ុន CEMWORLD Travel Co.,Ltd នាថ្ងៃទី០២ ខែ មេសា ឆ្នាំ ២០២២បានដឹកនាំក្រុមហ៊ុនទេសចរណ៍ ចំនួន២៣ ក្រុមហ៊ុនមកពីបណ្តាខេត្តជាច្រើននៃប្រទេសវៀតណាម ក្នុងដំណើរទស្សនកិច្ចតាមបណ្តាលកោះ នានា ដូចជា កោះរ៉ុងសន្លឹមកោះរ៉ុងឆ្នេរឋានសួគ៏ម៉ាហ្វីយ៉ារីស៊តរយៈពេល០៣ថ្ងៃក្នុងគោលបំណង់ស្វែងយល់ពីភាពរីកចម្រើននិង សក្តានុពល លើវិស័យទេសចរណ៏ក្នុងខេត្តព្រះសីហនុ ក្រោយមានការខកខានដំណើរទេសចរណ៍ ជាច្រើនខែ ដោយសារវិបត្តិនៃជំងឺ កូវីដ ១៩។
កម្ពុជាបានត្រៀមខ្លួនរូចហើយក្នុងកិច្ចស្វាគមន៍ដំណើរទេសចរណ៍នារដូវកាលថ្មី ដោយរាជរដ្ឋាភិបាល នៃព្រះរាជាណា ចក្រកម្ពុជា មានការបើកឡើងវិញនូវដំណើរទេសចរណ៍អន្តរជាតិ តាមផ្លូវអាកាស ផ្លូវគោកហើយ នឹងអាចដំណើរ ការទេសចរណ៍តាមផ្លូវទឹកផងដែរ។
ក្នុងជំនួបស្វាគមន៍នាឳកាសនេះ តំណាងឲ្យក្រុមហ៊ុនទេសចរណ៍ទាំង២៣ ក៏បានសំដែងការសប្បាយ រីករាយយ៉ាងខ្លាំង ដោយបានមកទស្សនាផ្ទាល់ និងបានមើលឃើញយ៉ាងច្បាស់ពីហេដ្ឋារចនាសម្ពន្ធ័ និងការអភិ វឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យនៃព្រះរាជាណាចក្រកម្ពុជានៃយើង ក៏ដូចជាការស្ថាបនាស្ពាន ថ្នល់ដ៏ស្រស់ស្អាត នៃខេត្តព្រះសីហនុ ទាំងអស់នេះបានបង្ហាញជូនដល់ភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ ពីសម្រស់នៃឆ្នេរជាច្រើន បណ្តាកោះនានា ដែលមានរហ័សនាមថានៃតារារះនាទឹសនិរតី។
ជាមួយគ្នានេះតំណាងក្រុមហ៊ុនទេសចរណ៍ទាំង២៣ក៏បានប្តេជ្ញាចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ទៅដល់ប្រជាជនវៀតណាម និងជំរុញឲ្យមានដំណើរកំសាន្តពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជាយើងឲ្យបានកាន់តែច្រើន និងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដ ប៊ូត សម្រាប់ការរៀបចំដំណើរទស្សនកិច្ចនេះផងដែរ៕
(ដោយនាគសមុទ្រ)