ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុនាយប់ថ្ងៃទី ០១ ខែ មេសាឆ្នាំ ២០២២ក្រោយទទូលបានព័ត៏មាន ថាមានស្រ្តីម្នាក់ឈឺពោះជិតសម្រាលកូន ដែលតម្រូវដឹក បញ្ជួន ជាបន្ទាន់មកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីជួយសង្រ្គោះបន្ទាន់។ភ្លាមៗលោកឧកញ្ញ៉ា ក៏បាន បញ្ជូន អូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC នាំយកស្រ្តីរងគ្រោះរូបនោះទៅកាន់មន្ទីរពេទ្យខេត្ត ព្រះសី ហនុ ដោយសុវត្ថិ ភាពផងដែរ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ ប៉ែន ណារី អាយុ ៣៣ ឆ្នាំ មុខ របរ មេផ្ទះ ដែលមានប្តីឈ្មោះ លុយ អៀង អាយុ ៣៧ ឆ្នាំ មុខរបរ សន្តិសុខនៅខេត្តព្រះសីហនុ រស់នៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ស្រ្តីរងគ្រោះ ត្រូវបានលោកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនរបស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។
គួររំលឹកផងដែរថា ប្រជាពលរដ្ឋ រស់នៅតំបន់កោះរ៉ុងដែលជួប គ្រោះ ថ្នាក់ ឬមានជំងឺធ្ងន់ធ្ងរ ដែលត្រូវ ការជួយសង្រ្គោះបន្ទាន់ សុទ្ធសឹង ត្រូវបាន ក្រុមការងារ សង្គ្រោះGTVC លោក ឧកញ្ញ៉ា ទៀ វិចិត្រ ប្រើប្រាស់រអូប័រ ពេទ្យល្បឿនលឿន ដឹកជញ្ជូនមកកាន់មន្ទីរពេទ្យជួយសង្រ្គោះទាន់ពេល វេលា ដោយមិនគិត ថ្លៃ និងមានអ្នក ជំងឺខ្លះមានជីវភាពក្រីក្រ ត្រូវបាន លោកឧកញ្ញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ ថវិកា សំរាប់ទុកប្រើប្រាស់ក្នុងពេល សម្រាក ព្យាបាល និងរ៉ាប់រងថ្លៃព្យាបាលបន្ថែមទៀត ៕
(ដោយនាគសមុទ្រ)