ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោក ជំទាវ ហេង គីមជី បានចំណាយថវិកាផ្ទាល់ខ្លូន ជួសជុលផ្លូវលំក្រាលគ្រួសក្រហមចំនួន០៤ខ្សែ ប្រវែង៤៧០ ម៉ែត្រ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុប្រើប្រាស់។
ក្នុងនោះភូមិចំការកៅស៊ូ ចំនួន ០៣ ខ្សែប្រវែង ៣៧០ម៉ែត្រ .ភូមិត្រពាំងមូលចំនួន ០១ ខ្សែប្រវែង ១០០ ម៉ែត្រនិងចាក់ដីបំពេញធ្វើអាគារប្រជុំគណបក្សប្រជាជនកម្ពុជា ឃុំជើងគោ ចំនួន៤៣ឡានផងដែរ។
លោកឧកញ៉ា ទៀ វិចិត្រមានប្រសាសន៍ឱ្យដឹងថា ដោយមើលឃើញបងប្អូនប្រជាពលរដ្ឋ ពិបាកក្នុងការ ធ្វើដំណើរដោយសារផ្លូវមានជង្ហុកច្រើនដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់ទើបលោកឧកញ៉ាបានសំម្រេចចិត្តធ្វើការជួសជុលកែលម្អផ្លូវចំនួន៤ខ្សែខាងលើនេះឡើងទុកជាសម្បត្តិសាធារណៈ ប្រជាពល រដ្ឋ ទូទៅប្រើប្រាស់។
អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ រស់នៅ ឃុំជើងគោ ស្រុកព្រៃនប់ ថ្លែងអំណរគុណលោកឧកញ្ញ៉ា និងលោក ជំទាវ ដែលបាន ចំណាយថវិកា ជួយជួសជុល និងកែលម្អផ្លូវខាងលើ ដើម្បីបំរើ ការងារដឹកជញ្ជូន និងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់។សូមជូនពរដល់លោក ឧកញ៉ា លោកជំទាវ និងបុត្រា បុត្រី សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀង ឃ្លាតឡើយ ៕
(ដោយ នាគសមុទ្រ)