ខេត្តព្រះសីហនុ៖ក្រុមការងារបច្ចេកទេសបានឱ្យដឹងថារូបសំណាក”ព្រះថោងនាងនាគ”ត្រូវបានរៀបចំផ្គុំលើកដំឡើងដាក់លើបល្ល័ងនិងអាចរួចរាល់មុនថ្ងៃទី១៤ខែមេសាឆ្នាំ២០២២ដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
លោកនាយឧត្តម សេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ០៨ ខែ មេសា ឆ្នាំ២០២២ខណៈលោកដឹកនាំគណៈប្រតិភូអញ្ជើញចុះពិនិត្យមើលសម្មភាពរៀបចំផ្គុំលើកដំឡើងដាក់លើបល្ល័ង រូបចំណាក”ព្រះថោងនាងនាគ”ស្ថិតនៅភូមិគគី ឃុំបិត ត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ លោក បានមាន ប្រសាសន៏ថារូបសំណាក(ព្រះថោងនាងនាគ)និងត្រៀមរៀបចំពិធីអភិសេកនៅថ្ងៃឡើងស័កចូលឆ្នាំខ្មែរ ក្រោម អធិ បតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត។ ហើយរូបសំណាក ព្រះថោង នាងនាគនេះក៏ជាសមិទ្ធផលថ្មីមួយបំរើឱ្យវិស័យទេសចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងជា ការទាក់ទាញអ្នកវិនិ យោគមកខេត្តព្រះសីហនុ បង្កើនកំណើនសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះលោក គួច ចំរើន អភិបាលខេត្តព្រះ សីហនុក៏បានមានប្រសាសន៏ផងដែរថា ការងាររៀប ចំអភិ សេករូបសំណាក”ព្រះថោងនាងនាងនាគ” និងប្រព្រឹត្តិទៅតាមកម្មវិធីសាសនាដែលបានគ្រោងទុក ក្រោម អធិ បតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត។ ដោយសារកន្លងមកយើងក៏ បាន រៀបចំអភិសេកព្រះបដិមាព្រះឧមា-មហេសូរ នៅរង្វង់មូលភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ និងរូបសីហរាជមុខ៣ នៅខាងមុខរោងចក្រស្រាបៀអង្គរ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះ សីហនុ ហើយសមិទ្ធផលរូបសំណាកថ្មីនេះ បង្ហាញឱ្យភ្ញៀវទេសចរណ៍ជាតិនិងបរទេសមកលេងកម្សាន្តខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀតក្នុងឱកាសពិធីបុណ្យចូលខ្មែរខាងមុខនេះ៕
(ដោយនាគសមុទ្រ)