កំពង់ស្ពឺ ៖ ក្រុមការងារចម្រុះ នៃអនុកម្មការ ពិនិត្យ លិខិតបទដ្ឋាន របស់អត្តរក្រសួង និងអនុគណកម្មការ ខេត្តកំពងុស្ពឺ បានចុះស្រង់ទិន្នន័យ ប្រជាពលរដ្ឋ ដែលកំពុងរំលោភកាន់កាប់ដីធ្លី ក្នុងតំបន់ឧទ្យានជាតិគីរីរម្យ ស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដើម្បីធ្វើការវាយតម្លៃ ពីផលប៉ះពាល់ ព្រោះតំបន់នោះ រដ្ឋាភិបាលកម្ពុជា បានប្រគល់សិទ្ធវិនិយោគឱ្យទៅ ក្រុមហ៊ុនមានឈ្មោះថា ស៊ាន់ វឌ្ឍនៈ លើគម្រោង អេកូទេសចរណ៍ធម្មជាតិ ប៉ុន្តែហាក់បីដូចជាគ្មានឃើញធ្វើអ្វីឱ្យមានភាពរីកចំរើនទាំងអស់ ។
សកម្មភាពចុះស្រង់ទិន្នន័យ ប្រជាពលរដ្ឋដែលបានកាន់កាប់ដីធ្លី ក្នុងតំបន់ឧទ្យានជាតិគីរីរម្យ មានការចូលរួមពីក្រុមការងារចម្រុះ របស់ ក្រុមការងារ អនុគណៈកម្មការពិនិត្យ លិខិតបទដ្ឋាន របស់អន្តរក្រសួង និងអនុគណៈកម្មការ ខេត្តកំពង់ស្ពឺ ដើម្បីត្រួតពិនិត្យ វាស់វែង និងវាយតម្លៃ សម្បទានដីសេដ្ឋកិច្ច ។ ក្នុងពេលចុះទៅពិនិត្យនោះ ក្រុមការងារបានរកឃើញមាន ប្រជាពលរដ្ឋ សរុបចំនួន ៣៨៧ នាក់ ស្រី ១៨៥ នាក់ មានសង់ផ្ទះជាខ្ទមប្រក់ស្បូវ ចំនួន ៩០ ខ្នង និងដីឡូត៏ ចំនួន ៦ ឡូត៍ ក្នុងនោះផ្ទះគ្មានមនុស្សនៅ ចំនួន ១៦ ខ្នង ។
ចំពោះគ្រួសាដែលកំពុងកាន់កាប់ និងអាស្រ័យផល ក្នុងដីឧទ្យានជាតិគីរីរម្យទាំងអស់ ពួកគាត់គ្មានលិខិតស្នាមអ្វីទាំងអស់ ពាក់ព័ន្ធនឹងដីធ្លីព្រមទាំងការស្នាក់នៅ ។ ប្រភពព័ត៌មានបានប្រាប់ថា ក្នុងចំណោមពលរដ្ឋទាំង ៩០ គ្រួសារនោះពួកគាត់មកពីខេត្តផ្សេងៗគ្នា ក្នុងនោះ ខេត្តកំពង់ស្ពឺ ២២ គ្រួសារ ខេត្តព្រៃវែង ១០គ្រួសារ ខេត្តតាកែវ ៩គ្រួសារ ខេត្តព្រះសីហនុ ០៥គ្រួសារ ខេត្តកណ្តាល ០៣គ្រួសារ ខេត្តកំពង់ចាម ១៧ គ្រួសារ ខេត្តកំពត ១១គ្រួសារ ខេត្តស្វាយរៀង ០៣គ្រួសារ ខេត្តកំពង់ឆ្នាំង ០១គ្រួសារ រាជធានីភ្នំពេញ ០១ គ្រួសារ និង គ្រួសារដែលមិនស្គាល់អត្តសញ្ញាណចំនួន ០៨គ្រួសារទៀត ។
សូមបញ្ជាក់ថាផ្ទៃដីធ្លី ក្នុងតំបន់ឧទ្យានជាតិគីរីរម្យ ដែលពលរដ្ឋកំពុងរស់នៅ ពេលនោះគឺជាដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន សាន់ វឌ្ឍនៈ លើគម្រោងអភិវឌ្ឍន៍ជាតំបន់អេកូទេសចរណ៍ធម្មជាតិ ហើយបើសិនជា ក្នុងករណីដែលក្រុមចម្រុះអនុគណកម្មការម្រុះរកឃើញថា ក្រុមហ៊ុនខាងលើមិនបានធ្វើការអភិវឌ្ឍន៍ ដូចដែលខ្លួនបានស្នើសុំពីរាជរដ្ឋាភិបាលទេនោះ ក្រុមហ៊ុនមួយនេះ អាចប្រឈមនឹងការលប់អាជ្ញាប័ណ្ណ ដកហូតមករដ្ឋគ្រប់គ្រងវិញ លើទំហំដីដែលក្រុមហ៊ុន បានស្នើសុំវិនិយោគ ។ អំពីបញ្ហាប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផល ពិតប្រាដកនៅតំបន់នោះ ត្រូវសិក្សាបន្តទៀត ។
ក្រៅពីក្រុមហ៊ុនសាន់ វឌ្ឍនៈនេះ នៅមានក្រុមហ៊ុនចំនួន២ទៀត ត្រូវបានក្រុមការងារអនុគណកម្មការចំរុះ អត្តរក្រសួង និងអនុគណកម្មការ ខេត្តកំពង់ស្ពឺ ចុះធ្វើការសិក្សា វាយតម្លៃបន្តទៀត ។ សូមរំលឹកថា ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស់បទបញ្ជាម៉ឺងមាត់ដល់អាជ្ញាធរថ្នាក់ក្រោយ ត្រូវតែដោះស្រាយបញ្ហាដោយខ្លួនឯងរឿងទំនាស់ដីធ្លី គឺខេត្តណាកើតមានរឿងរ៉ាវជម្លោះបញ្ហាដីធ្លី ខេត្តនោះត្រូវតែដោះស្រាយ ហើយត្រូវគិតពីផលប្រយោជន៍របស់ប្រជាពលរដ្ឋ មុខគិតពីក្រុមហ៊ុនដែលទទួលសិទ្ធវិនិយោគ បើប៉ះពាល់ជាមួយពលរដ្ឋ ពិនិត្យមើលឱ្យច្បាស់លាស់ បើពិតប្រាកដត្រូវកាន់ជួនប្រជាពលរដ្ឋ សល់ប៉ុន្តែចាំឱ្យក្រុមហ៊ុនអស់បញ្ហាទៀតហើយ ៕ Bun rithy







































