ខេត្តព្រះសីហនុ៖ លោក តាំង សុចិត្ត គ្រឹស្នាប្រធាន មន្ទីរទេសចរណ៏ភ្ញៀវទេសចរណ៏ព្រះសីហនុ បានបញ្ជាក់ថា ភ្ញៀវទេសចរណ៏មកលេងកម្សាន្ត ក្នុងខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ គឺ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២២ នេះមានចំនួន២៣២.២៦៤នាក់ ច្រើនជាង បណ្តាលឆ្នាំកន្លងទៅ។
ភ្ញៀវទេសចរណ៍ជាតិនិងអន្តរៈជាតិភាគច្រើនបានធ្វើដំណើរមកលេងកម្សាន្តនៅតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុក៍ដូចជាតាមបណ្តាលរមណីយ៍ដ្ឋានផ្សេងៗជាច្រើនកន្លែងទៀតដូចជារមណីយ៍ដ្ឋានទឹកធ្លាក់ក្បាលឆាយ.រមណីយ៍ដ្ឋានទឹកធ្លាក់ថ្មរូងក្នុងស្រុកកំពង់សីលារួមនិងតាមបណ្តាលកោះនានាមួយចំនូនទៀតផងដែរ។
កំណើនអ្នកទេសចរណ៍ច្រើនបែបនេះត្រូវបានគេវាយតំលៃថាបណ្តាលមកពីសេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរឡើងវិញក្រោយជួបនិងវិបត្តិកូវិដ១៩ រយៈពេល ជាង២ឆ្នាំកន្លងទៅ ។
ក្នុងនោះតាមរបាយការណ៏ របស់ មន្ទីរទសចរណ៏បានឲ្យដឹងថា ភ្ញៀវចូលរួមកម្សាន្តក្នុងឱកាសចូល ឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ១៤ដល់១៦មេសាឆ្នាំ២០២២មានចំនួនសរុបប្រមាណ២៣២.២៦៤នាក់។ក្នុងនោះ (ភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៥០% )- ភ្ញៀវជាតិ ២១៨.៨៥៣នាក់- ភ្ញៀបរទេស ១៣.៤១១នាក់(សម្រាប់ ឆ្នាំ កន្លងទៅពុំមានទិន្នន័យទេ ដោយសារខេត្តស្ថិតនៅក្នុងដំណាក់កាលបិទខ្ទប់ ការពារការរីករាលដាលជំកូវីដ១៩).ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិកងកេងចំនួន០៤ ជើងមានភ្ញៀវសរុប ២០៥នាក់ ក្នុងនោះ- ភ្ញៀវជាតិ ១៦នាក់ – ភ្ញៀវអន្តរជាតិ ១៨៩នាក់ .ភ្ញៀវទៅសម្រាកកំសាន្តតាមបណ្តាកោះនានាសរុប ៤.០៨៧ នាក់ក្នុងនោះ -ភ្ញៀវជាតិ ចំនួន៣.៥៣២នាក់- ភ្ញៀវបរទេស ចំនួន៥៤៥នាក់។តាមបណ្តារមណីយដ្ឋាន និងឆ្នេរនានា ភ្ញៀវសរុប ចំនួន២២៧.៩៧២នាក់ ក្នុងនោះ- ភ្ញៀវជាតិចំនួន ២១៥.២៩៥នាក់- ភ្ញៀវបរទេសចំនួន ១២.៦៧៧នាក់៕
(ដោយនាគសមុទ្រ)