លោកភោគកិច្ច យកដីរដ្ឋតំបន់អនុក្រឹត្យឧឡានជាតិរាមលក់បោកប្រាស់អ្នកវិនិយោគចិនបានសម្រេចចំនួន១,៥លានដុល្លារអាមេរិក

0

ខេត្តព្រះសីហនុ៖នៅពីក្រោយការទិញលក់ដីតម្លៃមួយរយលានដុល្លារ)យោងតាមប្រភពពីអ្នកដឹងរឿងបានអោយដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ពាណិជ្ជករក្នុងស្រុក លោកភោគ កិច្ច បានយកឈ្មោះជាម្ចាស់ដីបោក ប្រាស់អ្នកវិនិយោគចិនបានសម្រេចចំនួន១,៥លានដុល្លារអាមេរិកក្នុងគោលបំណងលក់ដីរដ្ឋស្ថិតក្នុងឃុំរាមខេត្តព្រះ សីហនុ ក្នុងតម្លៃសរុបជាង១០០លានដុល្លារអាមេរិក ភោគ កិច្ចថាខ្លួនមានប័ណ្ណកម្មសិទ្ធិប្លងរឹងដើម្បី ទទួល បាន ការជឿទុកចិត្តពីជនជាតិចិន ប៉ុន្តែការជាក់ស្តែង ប័ណ្ណកម្មសិទ្ធិ ត្រូវបានមោឃភាព ហើយដីនោះជាកម្មសិទ្ធិ របស់រដ្ឋជាយូមកហើយបណ្តាលអោយជនជាតិចិនមានការខាតបង់យ៉ាងច្រើន។ប៉ុន្តែសំណាងល្អដីតម្លៃកប់ពពក១០០លានដុល្លារអាមេរិកនេះ មិនបានលក់ចេញបានសម្រេច បន្ទាប់មកមានការរីករាលដាលនៃជំងឺកូវិដ១៩ ហើយសន្ទុះនៃការវិនិយោគបានថយចុះស្របពេលជាមួយគ្នានោះករណីវិនិយោគបោកប្រាស់បានលេចឡើងកាន់តែច្រើនឡើងៗ ក្នុងនោះជនរងគ្រោះជារឿយៗជាជនជាតិចិន  ប្រាកដណាស់ក៏មានពត៌មានស្តីពីការចាប់ខ្លួន បានជនបោកប្រាស់មួយចំនួនតូចយ៉ាងហោចណាស់ក៏ជាការលួងលោមចិត្តបន្តិច។ដូចច្នេះហើយសង្ឃឹមថាជន បរទេសជូតភ្នែកអោយភ្លឺចាប់ពីថ្ងៃនេះតទៅកុំអោយក្លាយជាជនរងគ្រោះស្លូតត្រង់ប្រសិនបើទទួលរងនូវការរំលោភ បំពាន ដោយ ខុសច្បាប់ ត្រូវតែស្វែងរកការការពារតាមផ្លូវច្បាប់ជាបន្ទាន់៕

ខាងក្រោមនេះ ជាឯកសារពាក់ព័ន្ធដែលឈ្មោះ ភោគ កិច្ច ប្រើប្រាស់ ក្នុងការលក់ដី តំបន់អនុក្រឹត្យឧឡានជាតិរាមបោកប្រាស់អ្នកវិនិយោគចិន កន្លងមក

 

(ដោយនាគសមុទ្រ)