គ្រាន់តែជម្លោះពាក្យសម្តីបន្តិចបន្តួចសោះ  បុរសម្នាក់ត្រូវបានគេបាញ់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ត

0

ខេត្តព្រះសីហនុ៖ បុរសម្នាក់ត្រូវគេបាញ់សម្លាប់នៅវេលាម៉ោង១២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ឧសភា ឆ្នាំ២០២២នៅត្រង់ចំណុច រង្វង់មូលតោ២ស្ថិតនៅក្នុងសង្កាត់លេខ៤ ខេត្ត ក្រុងព្រះសីហនុ។ដោយករណី ត្រូវបាន គេអះអាងថាផ្តើមចេញពីរឿងទំនាស់ប៉ះសម្តី គ្នាបន្តិចបន្តួចប៉ុណ្ណោះ។

ទាក់ទិនទៅនិងករណី ខាងលើនេះបើយោងតាមប្រភពព័ត៌មានពីមិត្តរបស់សព ជនរងគ្រោះបាន ឲ្យដឹង ថា៖  នៅមុនពេលកើតហេតុ ខ្លួននិងមិត្តបានជិះម៉ូតូចេញពីកន្ទុយនាគ ត្រឡប់ទៅកាន់គេហដ្ឋានវិញ ខណៈពេល ធ្វើដំណើរ តាមបណ្តោយផ្លូវដល់ចំណុចកើតហេតុ ស្រាប់តែជនបង្កបានជិះម៉ូតូមកក្បែររូចហើយ ស៊ីផ្លេខ្លាំងៗ ពេលនោះខ្លូន ក៏ស៊ីផ្លេតបទៅវិញ ស្រាប់តែជនបង្កខឹងក្នុងស្ថានភាពស្រវឹងផងនោះ ក៏បានចុះមកវាយខ្លួន និងមិត្ត ភក្រ័។ក្នុងពេលនោះខ្លួននិងមិត្តភក្រ័បន្ទាប់ពីត្រូវជនបង្កវាយហើយ ក៏បានលើកដៃសំពះសុំទោសជនបង្កព្រមទាំង សុំយកម៉ូតូជិះទៅផ្ទះវិញ តែជន បង្កមិនអស់ចិត្ត  បានដកកាំភ្លើងចេញមក បាញ់ទៅលើមិត្តភក្រ័(ជនរងគ្រោះ ) ចំច្រមុះ បណ្តាលឲ្យស្លាប់ ភ្លាមៗនៅនិង កន្លែងកើតហេតុតែម្តង។ដោយជនបង្ករជិះម៉ូតូម៉ាក ភី ស៊ី អ៊ិច ពណ៌ខ្មៅ មិនចាំស្លាកលេខ ស្លៀកពាក់អាវយឺតពណ៌ខ្មៅ ខោខ្លីពណ៌ខ្មៅ ស្ថិតនៅក្នុងស្ថានភាពស្រវឹងជោគជាំជិះ  ភ្លាមៗ ជនបង្ករបានជិះម៉ូតូរត់ គេចខ្លួនបាត់ ស្រម៉ោលក្នុងពេលនោះផងដែរ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទ័ណ្ឌកម្រិតស្រាលប្រចាំក្រុងព្រះសីហនុបានចុះមក ដល់ ទីតាំងកើតហេតុ ព្រមទាំងបានរុំព័ទ្ធខ្សែរប្រតិបត្តិការណ៍ និងស្រាវជ្រាវភ្លាមៗនៅជុំវិញទីតាំងកើតហេតុ។ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យវិចខ្ចប់យកទៅរក្សាទុកជាបណ្តោះអាសន្ននៅមន្ទីរពេទ្យ បង្អែកខេត្តចំការចេកដើម្បីរង់ចាំក្រុមគ្រួសារជនរងគ្រោះមកទទួលយកទៅបូជាតាមប្រពៃណី៕

(ដោយនាគសមុទ្រ)