ខេត្តព្រះសីហនុ៖ លោក លឹម ងួន ថ្មីៗនេះបានធ្វើការ បញ្ជាក់ថាលោក ឧត្តមនាវីទោ លី ហួត មេបញ្ជាការរង ទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ នៅតែព្យាយាមប្រើប្រាស់ឯក សារក្លែងគៀងគរក្រុមអានាធិបតេយ្យចូលទៅបោះបង្គោលរំលោភបំពានលើដីដែលជាកម្មសិទ្ធិស្របច្បាប់របស់គាត់ទំហ៊ំប្រមាណ៤២ហិកតា ស្ថិត ក្នុងភីមិ ឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោក លឹម ងួន បានបន្តទៀតថាជាមួយនិងបញ្ហារខាងលើនេះ លោក លី ហួត រូមនិង មនុស្សចំនួន១៩ នាក់ផ្សេងទៀតត្រូវបានលោក ដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រះសីហនុរូចហើយក្នុងបទចោទប្រកាន់ ប្រើប្រាស់អំណាច អំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរឹតនិងក្លែងឯកសារ។
លោក លឹម ងួន ក៏បានបញ្ជាក់ផងដែរថា រាល់ឯកសារពាក់ព័ន្ធដែលលោកលី ហួត យកមកប្រើប្រាស់ ចំនួន១១ឯកសារ កន្លងមកនោះ ត្រូវបានអាជ្ញាធរដែនដីបញ្ជាក់យ៉ាងច្បាស់ថាសុទ្ធសឹងឯកសារក្លែងទាំងអស់ ដោយការបញ្ជាក់បែបនេះធ្វើឡើងក្នុងខណៈពេលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះស្រាវជ្រាវស៊ិបអង្កេតជុំវិញករណីវិវាទដីខាងលើ(តាមការស្នើរសុំរបស់លឹមងួន)។
ជាមួយគ្នានេះលោក លឹម ងួនក៏បានសូមណូមពរទៅថ្នាក់ដឹកនាំនៃសាលាដំបូងខេត្តព្រះសីហនុមេត្តា ពន្លឿនសំណុំរឿងទំនាស់ដីធ្លីមួយនេះតាមនិតីវិធីផ្លូវច្បាប់ឲ្យបានឆាប់ ជាសវាងអូសបន្លាយដែលអាចបង្ករឲ្យមាន ភាពអនាធិបតេយ្យកាន់តែច្រើនឡើងស្មុកស្មាញដល់ការអនុវត្តន៏ច្បាប់ ដោយសង្ឃឹមថាលោកនិងទទួលបាន ភាពស្អាតស្អំនិងមានយុត្តិធម៏ពិតប្រាកដ។លោក លីហួត កន្លងមកក៏បានបញ្ជាក់ផងដែរថា លោកមិនមានការពាក់ព័ន្ធជាមួយប្រជាពលរដ្ឋដែលនាំ គ្នាទៅបោះបង្គោលលើដីខាងលើនោះទេ គឺប្រជាពលរដ្ឋគេទៅបោះតែលើដីរបស់ពួកគេចំណែកលោកគ្រប់គ្រង តែដីទំហ៊ំ៣០ហិកតាជាកម្មសិទ្ធិរបស់លោកប៉ុណ្ណោះ។តែទោះជាយ៉ាងណាក៏ដោយសំរាប់ប្រជាពលរដ្ឋដែល ពាក់ព័ន្ធទៅបោះបង្គោលវាតទីយកដីខាងលើនោះ ម្នាក់ៗ អះអាងថា ពួកគាត់មកបោះបង្គោលនេះគឺបោះតែលើដី លោកលីហួត ប្រគល់ ឱ្យតែប៉ុណ្ណោះ(ពោលគឺដីលោកលីហួត ចែកឱ្យ)៕
(ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងនៃពាក្យបណ្តឹង របស់ លោកលឹម ងួន ប្តឹង លោក លីហួត និងមនុស្សចំនួន១៩នាក់ផ្សេងទៀតទៅសាលាដំបូងខេត្តព្រះសីហនុ)