មន្រ្តីកងរាជអាវុធម្នាក់និងបក្សពួកម្នាក់ទៀតត្រូវបានចាប់ខ្លូន ជាប់សង្ស័យបាញ់សម្លាប់ជនរងគ្រោះនៅជិត ររង្វង់មួលតោ២ក្រុងព្រះសីហនុកាលពីយប់ថ្ងៃទី១ ខែឧសភា

0

ខេត្តព្រះសីហនុ៖នគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថា មន្រ្តីកងរាជអាវុធហត្ថម្នាក់និងបក្សពួកម្នាក់ទៀតត្រូវបានចាប់ខ្លូន ដោយជាប់សង្ស័យក្នុងករណីបាញ់សម្លាប់មនុស្សម្នាក់ នៅចំណុចរង្វង់មូលតោ២ ស្ថិតក្នុងភូមិលេខ៤ សង្កាត់ លេខ ៤ ក្នុងក្រុងព្រះសីហនុ បន្ទាប់ពីប៉ះសម្ដីគ្នា នៅពេលធ្វើដំណើរនៅលើដងផ្លូវ កាលពីម៉ោង ១២:៣០នាទី រំលង អធ្រាត្រ ឈានចូលដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។

មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុដែលត្រូវចាប់ខ្លូនមាន ឈ្មោះ អំ ឆេកូ  ចំណែកម្នាក់ទៀតជាអ្នករូម ដំណើរ។ជនសង្ស័យក្នុងករណីឃាតុកម្មនេះ ពួកគេទាំងពីរនាក់ត្រូវចាប់ខ្លួនបាននៅព្រឹកថ្ងៃទី១ ខែឧសភា ក្រោយធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះបានរយៈតែ​ប៉ុន្មានម៉ោងប៉ុណ្ណោះ។

បច្ចុប្បន្ន ជនជាប់សង្ស័យទាំង២នាក់នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ត្រូវបានសមត្ថកិច្ចប៉ូលិស បញ្ជូន ខ្លួនទៅឱ្យកងរាជអាវុធហត្ថខេត្តដើម្បីបន្តនីតិវិធីច្បាប់។

គួររលិកផងដែរថា ទាក់ទិនទៅនិងករណីខាងលើ ៖កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី០១ ខែ ឧសភា ឆ្នាំ២០២២ជនសង្ស័យដោយសារ ខឹងនិងជនរងគ្រោះជិះម៉ូតូស៊ីថ្លេដាក់ខ្លួនក៏កើតមានកំហឹងហើយក៏បាន ចុះទៅ វាយ ជនរងគ្រោះម្នាក់ក្នុងចំណោម២នាក់ ហើយចុងក្រោយក៏ដក់កាំភ្លើង បាញ់សម្លាប់ជនរងគ្រោះ តែម្តង បើទោះបី ជនរង គ្រោះ លើកដៃសំពះសុំទោសយ៉ាងណាក៏ជនបង្ករមិនលើលែងដែរ។គឺបាញ់ចំច្រមុះ បណ្តាល ឲ្យស្លាប់ ភ្លាមៗ នៅនិង កន្លែងកើតហេតុតែម្តង។រូហើយជនបង្ករ រូមនិងអ្នករូមដំណើរក៏បានឡើង ជិះម៉ូតូម៉ាក ភី ស៊ី អ៊ិច ពណ៌ខ្មៅរបស់ខ្លួន ជិះរត់ គេចខ្លួនបាត់ ស្រម៉ោលក្នុងពេលនោះផងដែរ៕(ដោយនាគសមុទ្រ)