លោកឡុង ឌីម៉ង់ ប្រធានក្រុមការងារគណៈបក្សថ្នាក់ខេត្តព្រះសីហនុជួបសំណេះសំណាលជាមួយសមាជិកគណៈបក្សប្រជាពលរដ្ឋក្នុងសង្កាត់លេខ០១ ចំនួន៣២៧៥នាក់

0

ខេត្តព្រះសីហនុ៖លោកឡុង ឌីម៉ង់ ប្រធានក្រុមការងារគណៈបក្សថ្នាក់ខេត្តព្រះសីហនចុះជួយមួលដ្ឋានសង្កាត់ លេខ ០១ ក្រុងព្រះសីហនុនាថ្ងៃទី០៧ខែឧសភាឆ្នាំ២០២២នេះបានអញ្ជើញជួបសំណេះសំណាលជាមួយសមា ជិក គណបក្សប្រជាជនកម្ពុជាសរុបចំនួន៣២៧៥នាក់រស់នៅក្នុងសង្កាត់លេខ ១ ក្រុងព្រះ សីហនុ។

លោកលោក ឡុង ឌីម៉ង់ បានមានប្រសាសន៏លើកឡើងថាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនជាប្រធានគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសនាំមកនូវសុខសន្តិភាពមានស្ថេរភាពនយោបាយពេញលេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យហើយគណបក្សប្រជាជនកម្ពុជាបានកសាងអភិវឌ្ឍន៍ប្រទេសតាំងពីបាតដៃទទេបន្ទាប់មានការបំភ្លេចបំផ្លាញពីរបបប្រល័យពូជសាសន៍ប៉ុលពតរហូតមានអ្វីៗគ្រប់បែបយ៉ាងធ្វើឲ្យប្រទេសជាតិមានស្ថេរភាពពេញលេញបងប្អូនប្រជាពលរដ្ឋមានជីវភាពធូរធារនិងមានសិទ្ធិគ្រប់បែបយ៉ាងដូចនាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ ផងដែរថា ការជួបសំណេះសំណាលជាមួយសមាជិក គណៈបក្ស ប្រជាជនកម្ពុជា ក្រោយអធិ បតីភាពលោក ឡុង ឌី ម៉ង់ប្រធានក្រុមការងារគណៈបក្សថ្នាក់ខេត្តព្រះសីហនចុះជួយមួលដ្ឋានសង្កាត់ លេខ ០១ ក្រុងព្រះសីហនុ គឺរៀបចំឡើងនៅក្នុងបរិវេណ(សាលាដុនបុស្កូ)ដោយចែកចេញចំនួន២វគ្គ គឺវគ្គទី០១ ពេលព្រឹក ជួបសំណេះសំណាលជាមួយសមាជិក ចំនួន១៦៣៨នាក់ និងវគ្គទី០២ ពេលល្ងាច ចំនួន១៦៣៧ នាក់ ក្នុងនោះ ក៏មានឧបត្ថម្ភថវិការដែលជាអំណោយរបស់សម្តេចចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាជួបដល់ សមាជិកគណបក្សប្រជាជនកម្ពុជាជាការលើកទឹកចិត្តិផងដែរ

 

៕(ដោយនាគសមុទ្រ)