ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុនារសៀល ថ្ងៃ ទី០៧ ខែ ឧសភា ឆ្នាំ ២០២២ បន្ទាប់ពីទទួលបានព័ត៏មានថា មានប្រជាពលរដ្ឋម្នាក់ មានអាការៈអស់កម្លាំង ហត់ និងថបដង្ហើម ត្រូវការបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗ លោកឧកញ៉ា ក៏បានបញ្ជូនអូប័រ ល្បឿន លឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋជាអ្នកជំងឺនោះដឹកបញ្ជូនពីក្រុងកោះរ៉ុងទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុដើម្បីសង្គ្រោះជាបន្ទាន់។
លោក ឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះមានឈ្មោះ អិន សារុំ ភេទ ប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ជនរង គ្រោះ ត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
បច្ចុប្បន្ន ស្ថានភាពជំងឺរបស់ជនរងគ្រោះបានធូរស្បើយហើយ ក្រោមការយកចិត្តិទុកដាក់ជួយព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យបង្អែកខេត្តព្រះសីហនុ៕
(ដោយនាគសមុទ្រ)