ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាយប់ម៉ោងប្រមាណ២០ ថ្ងៃទី០៩ខែ ឧសភា ឆ្នាំ ២០២២ក្រោយទទួលបានព័ត៏មានថាប្អូនប្រុសឈ្មោះ វុនសុខ ជា ជាមន្រី្តកិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ មានជីវភាពខ្វះខាត ប្រពន្ធចូលមន្ទីរពេទ្យត្រៀមសម្រាល កូន។លោក ឧកញ្ញ៉ា ក៏បានចាត់តំណាងនាំយកថវិកាមួយចំនួន ទៅឧបត្ថម្ភ ដើម្បីជួយសម្រូល ថ្លៃសម្រាល កូនរបស់គាត់និងថ្លៃព្យាយបាលក្នុងមន្ទីរពេទ្យ។
លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ថាការផ្តល់ជំនួយជាថវិកាដល់ក្រុមគ្រូសារប្អូនប្រុសខាងលើ គឺជា ផ្នែកមួយជួយ រំលែក ការលំបាកដល់គ្រួសាររបស់គាត់ដែលកំពង់ជួបការលំបាក ទុកសម្រាប់ ប្រើប្រាស់លើសេវា ថ្លៃសម្រាលកូននិងយកមកព្យាបាល។
ប្អូនប្រុស វុន សុខជា មន្រី្តកិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ (Cameramen) និងភរិយា សូមគោ រពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ដែលបាន ឧបត្ថម្ភ ថវិការ ដើម្បីជួយដល់ថ្លៃសម្រាលកូនរបស់ភរិយាខ្ញុំ និងថ្លៃព្យាបាលជំងឺរបស់ខ្ញុំ ដែលខ្ញុំ និងភរិយា កំពុងមាន ការខ្វះខាត។ជាមួយគ្នានេះប្អូនប្រុស វុន សុខជា និងភរិយា បានថ្លែងអំណរអរគុណនិង គោរពជូនពរលោក ឧកញ៉ា និងលោកជំទាវ បុត្រា បុត្រី សូមទទួលបាននូវពុទ្ធពរតទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
(ដោយនាគសមុទ្រ)