ខេត្តព្រះសីហនុ៖ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុក្នុងកិច្ចប្រជុំ នាព្រឹក ថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ថាខេត្តព្រះសីហនុនិងរៀបចំពិពណ៌ម្ហូបអាហារនិងការប្រណាំងកង់ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានក្រុងព្រះសីហនុក្នុងនោះ ពិពណ៌ម្ហូបអាហារនៅទីលានសម្តេចតេជោ ចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២២ មានស្តង់ចូលរួមតាំងពិពណ៌មានចំនួន ១៣៥ ស្តង់ រូមមាន ស្តង់ ម្ហូបអាហារចំអិនភ្លាមៗចំនួន៥០ស្តង់. ស្តង់អាហាររបស់សណ្ឋាគារចំអិនស្រាប់១៨. ស្តង់ភេសជ្ជៈ ១៣. ស្តង់ផលិត ផលក្នុងស្រុក២៥. ស្តង់ សហគមន៍ទេសចរណ៍៩. ស្តង់វត្ថុអនុ ស្សាវរីយ១៥. ស្រង់និស្សិត៥។
ចំពោះ ព្រឹត្តការណ៍ប្រណាំងកង់ចម្ងាយផ្លូវ ១៥ គីឡូម៉ែត្រ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ដែលមាន កីឡាករ កីឡាការិនីចូលរួមប្រកួតសរុបចំនួន ១៣១នាក់ជ្រើស រើសជើងឯកជ័យលាភីចំនួន៥នាក់ ដើម្បីបង្ហាញ ពីការលើកកម្ពស់សោភ័ណភាព បរិស្ថានក្រុងព្រះសីហនុដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក ឌឹម វី នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការរៀបចំពិពណ៌ ម្ហូបអាហារនិងការរៀបចំការប្រណាំងកង់ចម្ងាយផ្លូវ១៥គីឡូម៉ែត្រជ្រើសរើសជ័យលាភីដើម្បីលើកកម្ពស់សោភណ ភាព បរិស្ថានក្រុងព្រះសីហនុ ដូច្នេះមន្ត្រីបច្ចេកទេស និងកម្លាំងសមត្ថកិច្ចត្រូវចូលរួមរៀបចំធ្វើផែន ការសកម្ម ភាពការងារការពារសន្តិសុខ សុវត្ថិភាពក្នុងព្រឹត្តិការណ៍ម្ហូបអាហារ និងការប្រណាំងកង់នៅខេត្តព្រះសីហនុ ប្រ ព្រឹត្តទៅតាមផែនការគ្រោងទុក។ ទន្ទឹមនោះមន្ទីរ អង្គភាពជំនាញត្រូវចូលរួមសហ ការគ្នាឱ្យបានផុលផុស ដើម្បី ញាំងឱ្យកម្មវិធីរៀបចំព្រឹត្តការណ៍ពិពណ៌ម្ហូបអាហារនិងការប្រណាំងកង់របស់យើងទទួលបានលទ្ធផលល្អស្របតាមការអភិវឌ្ឍរីក ចម្រើនរបស់ខេត្តព្រះសីហនុ៕
(ដោយនាគសមុទ្រ)