ស្រ្តីម្នាក់ត្រូវអតីតបងថ្លៃជាគ្រូបង្រៀនព្រួតគ្នាវាយធ្វើបាបរងរបួសធ្ងន់ធ្ងរ ខណៈស្រ្តីរងគ្រោះព្យាយាមទៅរកអតីតប្តីរបស់ខ្លូន

0

ខេត្តព្រះសីហនុ៖រឿងរ៉ាវស្រ្តីរងគ្រោះម្នាក់ដែលគេអះអាងថាត្រូវក្រុមគ្រូសារអតីតបងថ្លៃជាគ្រូបង្រៀនព្រួតគ្នាវាយធ្វើបាបបណ្តាល ឲ្យរងរបួសយ៉ាងធ្ងន់ កាលពីយប់ថ្ងៃទី០៧ ខែ ឧសភាឆ្នាំ២០២២កន្លងទៅនេះ។បើទោះជាភាគីបង្ករដែលជាអតីត បងថ្លៃបានអះអាងថា បានដោះស្រាយបញ្ចប់ជាមួយនិងសំណងចំនួន៥០០ដុល្លា រូចហើយក្តី ។

ប៉ុន្តែររឿងមួយនេះត្រូវបានផ្ទុះការចាប់ឡើងវិញខណៈម្តាយស្រ្តីរងគ្រោះបានធ្វើការបង្ហោះសារក្នុងបណ្តាញសង្គមFacebooK ដែលមានអាខោនឈ្មោះ Chantheaa Mam ដោយមានខ្លឹមសារថា កូនស្រីរបស់គាត់​ត្រូវគ្រូប ង្រៀនប្រើអំពើហឹង្សារយ៉ាងព្រៃផ្សៃ ព្រមទាំងបានធ្វើការអំពាវនាម ទៅដល់ សម្តេច តេជោហ៊ុនសែន និងសម្តេច គតីព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជួយរកយុត្តិផងដែរ។

ករណីនេះបើយោងតាមរបាយការណ៍បឋម កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ស្នងការដ្ឋាននគរបាល ខេត្ដព្រះសីហនុ បានទទួលបណ្ដឹងរបស់ស្ដ្រីឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា ពីករណីបុរសឈ្មោះ ស៊ាន វុទ្ធី បានប្រើ ហិង្សា មកលើនាង បណ្ដាលឱ្យនាងរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នៅបន្ទប់ជួលភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

យោងកំណត់ហេតុបំភ្លឺ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថាហេតុការណ៍នេះ កើត ឡើង នៅ វេលាម៉ោង៣ទាបភ្លឺ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ដោយស្ដ្រីជនរងគ្រោះបានទៅរកជួបអតីតប្ដី ឈ្មោះ ស៊ាន សារ៉ាឌី នៅបន្ទប់ជួលទីតាំងខាងលើ ដោយនាងបានតោងរបង(ផ្លោះរបង)ចូលក្នុងបរិវេណផ្ទះជួល ហើយដើរសំដៅបន្ទប់ជួលរបស់អតីតប្ដីនាងដោយឃើញបង្អួចបិទជិតនាងបានយកកាំបិតតាំងតោនៅក្នុងរោងបាយមកកាប់ទ្វារកញ្ចក់បង្អួចបន្ទប់អតីតប្ដីបណ្ដាលឱ្យបែកកញ្ចក់អស់០១ផ្ទាំងតែនាងមិនឃើញប្ដីនាងក្នុងបន្ទប់នោះទេ។ នាងក៏បានដើរចេញវិញទៅឈរស្រែកហៅឈ្មោះឌី(ជាអតីតប្ដី)ខ្លាំងៗ នៅមុខបន្ទប់របស់ឈ្មោះ ស៊ាន វុទ្ធី ជាបងថ្លៃ។ ពេលនោះឈ្មោះ ស៊ាន វុទ្ធី និងប្រពន្ធ បានចេញពីបន្ទប់មកស្ដីឱ្យឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា ហើយ ក៏បណ្ដាលឱ្យមានការទាស់សំដីគ្នាបង្កជាហិង្សាកើតឡើង(ប្រតាយប្រតប់) រវាងស្រី្ដរងគ្រោះ និងប្រពន្ធ របស់ ឈ្មោះ ស៊ាន វុទ្ធី។ ក្រោយមកម្ចាស់ផ្ទះឈ្មោះ នូចន្ទដូរេនបានមកហាមឃាត់ភាគីទាំងសងខាងតែពួកគេមិនស្ដាប់ ហើយឈ្មោះ ស៊ាន វុទ្ធី បានប្រើទុយោជ័រ(ទំហំ២១ម.ម)វាយទៅលើស្ដ្រីរងគ្រោះបណ្ដាលឱ្យមានរបួសភ្លៅ និង កំភួនជើងផ្នែកខាងក្រោយ ដើម្បីទម្លាក់កាំបិតពីដៃស្រ្តីឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា។ ក្រោយហេតុការណ៍ ភ្លាមៗ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ និងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះអន្ដរាគមន៍ កន្លែងកើតហេតុដោយបាននាំភាគីទាំងសងខាងរួមនិងសាក្សីទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។ជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀងសម្របសម្រួលគ្នាបញ្ចប់រឿងដោយស្ដ្រីជនរងគ្រោះស្ម័គ្រចិត្ដទទួលយកប្រាក់ចំនួន៥០០$ ដើម្បីព្យាបាលរបួស និងផ្ដិតមេដៃដកបណ្ដឹងលើឈ្មោះ ស៊ាន វុទ្ធី ផងដែរ។

ក្រោយមកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្រាប់តែស្ដ្រីជនរងគ្រោះខាងលើ បានមកដាក់ពាក្យ បណ្ដឹង នៅស្នងការដ្ឋានគរបាលខេត្ដព្រះសីហនុ ថែមទាំងបានបង្ហោះសារ និងរូបភាពតាមបណ្ដាញសង្គម ពីករណីដដែលនេះ។ ក្រោយពេលទទួលបានបណ្ដឹងនេះ មន្ដ្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានធ្វើការកោះហៅភាគីពាក់ព័ន្ធមកបំភ្លឺជាបន្ទាន់ជុំវិញករណីនេះ នៅការិយាល័យជំនាញ។ បច្ចុប្បន្ន មន្ត្រីនគរបាលបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពុងអនុវត្តនីតិវិធីសាកសួរ ដើម្បីចាត់ការតាម ផ្លួវច្បាប់៕

(ដោយនាគសមុទ្រ)