សន្តិភាពគឺជាកត្តាចម្បងដែលនាំឲ្យមានការអភិវឌ្ឍប្រទេសជាតិ ដូចនេះសូមចូលរួមថែរក្សាតម្លៃសន្តិភាព ឲ្យបានគង់វង្ស

0

ខេត្តព្រះសីហនុ៖នេះជាប្រសាសន៏លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុនិងជាប្រធានកិត្តិយសសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ខណៈលោក និងលោកជំទាវ បានដឹកនាំ មន្រ្តីក្រោយឱវាទចុះ ជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយជាសម្ភារៈនិងថវិកាជួនដល់សមាជិកសមាជិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុនៅក្នុងស្រុកព្រៃនប់ចំនួនប្រមាណជាង៣០០នាក់នាព្រឹក ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២។

លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តនិងជាប្រធានសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុបានមានប្រសាសន៏ថាដោយមានការយកចិត្តទុកដាក់ពីសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននៅថ្ងៃទី ១៨ ខែឧសភាឆ្នាំ ២០២២នេះថ្នាក់ដឹកនាំខេត្តបាន អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាស្រុកព្រៃនប់នៃខេត្តព្រះសីហនុចំនួនជាង៣០០នាក់ដើម្បីផ្ដល់នូវសេចក្តីនឹករឭកជូនចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ដែលបានខិតខំយកអស់ស្មារតីកម្លាំងកាយចិត្តបម្រើជាតិមាតុភូមិនិងប្រជាពលរដ្ឋនាពេលកន្លងមកមិនខ្លាចនឿយហត់ដោយទឹក ចិត្តស្មារតីអង់អាចក្លាហាន។ថ្ងៃនេះតាមរយៈលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុនិងជាប្រធាន កិត្តិយស សមាគមក៏បាន នាំយកនូវអំណិយជាសម្ភារៈនិងថវិកាជូនដល់ប្អូនដើម្បីជាការតបស្នងនិងជាការលើកទឹកចិត្ត។

លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថាកត្តាសន្តិភាពគឺធ្វើឱ្យកណើនសេដ្ឋកិច្ច ជាតិមានការអភិវឌ្ឍហើយពន្លត់បាននៅភ្លើងសង្គ្រាមដែលកន្លងមកបងប្អូនអតីតយុទ្ធជនដែលបានឆ្លងកាត់នូវភ្នក់ភ្លើងសង្រ្គាមនិរាសព្រាត់ប្រាស់ក្រុមគ្រួសារពិការរភាពរហូតដល់បច្ចុប្បន្ន។តែដោយការខិតខំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយយកជីវិតប្តូយកមកនូវសន្តិភាពបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពស្ថិរភាពនយោបាយពេញលេញមានការអភិវឌ្ឍធ្វើឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់មានរបបនិងប្រាក់ឧបត្ថម្ភសោធននិវត្តន៍មានការកើនឡើងជាបន្តបន្ទាប់ ធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិមានការកើនឡើង ហើយប្រាក់ បៀវត្សមន្ត្រីរាជការប្រាក់បងប្អូនតីតយុទ្ធជន ក៏មានការកើនឡើងផងដែរ។

ក្នុងឆ្នាំ កន្លងមកព្រះរាជាណាចក្រកម្ពុជបានជួបនូវវិបត្តិនៃជីវិតគូ ១៩ ធ្វើឲ្យសេដ្ឋកិច្ចមានការធ្លាក់ ចុះ ហើយទោះជាយ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាលនៅតែគិតគូរអំពីសុខទុក្ខនិងប្រាក់ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជនបានជាបន្តបន្ទាប់ជាពិសេសក្នុងឆ្នាំ២០២២នេះគឺប្រាក់សោធននិវត្តន៍របស់បងប្អូនអតីតយុទ្ធជនក៏មានការកើនឡើងវិញផងដែរ។ដូចនេះសូមឱ្យបងប្អូនអតីតយុទ្ធជនទាំងអស់ត្រូវចូលរួមថែរក្សាតម្លៃសន្តិភាពឲ្យបានទាំងពេល បច្ចុប្បន្ននិងទៅអនាគតឱ្យបានគង់វង្សស្ថិតថេរជាអមតៈ។ហើយ សូមកុំជឿលើការឃោសនាអគតិរបស់ជន ជ្រុលនិយមដែលធ្វើឲ្យប្រទេសជាតិអស្ថិរភាពបង្កឲ្យចលាចលអសន្តិសុខធ្វើអោយប្រទេសជាតិធ្លាក់នូវចរន្តសេដ្ឋកិច្ចជាតិ៕

(ដោយនាគសមុទ្រ)