ខេត្តព្រះសីហនុ ៖ លោក ឧត្តមសេនីយ៏ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុនា ព្រឹក ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២២នេះបានអញ្ជើជាអធិបតីភាពក្នុងពីធីកិច្ចប្រជុំផ្សព្វផ្សាយក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទស្តីពី លក្ខនន្តិកៈទូទៅនៃកងយោធពលខេមរភូមិន្ទក្នុងពេល ដំណើការរៀបចំ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រត្តិ ទៅនៅ ថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ ២០២២ខាង មុខនេះ ។
លោក ឧត្តមសេនីយ៏ត្រី នូវ សំអុល បានមានប្រសាសន៍ថា គោលបំណងការផ្សព្វផ្សាយនាពេលនេះ ដើម្បីឲ្យ នាយទាហាន នាយទាហានរង និងពលហានយើងយល់ជ្រួតជ្រាបពីបទវិន័យ លក្ខនន្តិកៈទូទៅ របស់ កងយោធពលខេមរភូមិន្ទការកសាងជីវភាពចិត្តសាស្ត្រផ្ទៃក្នុងរបស់កងយោធពលខេមរភូមិន្ទការបន្តអនុវត្តន៍វិធានការនានារបស់ក្រសួងសុខាភិបាល៣កុំ៣ការពារនិងការផ្សព្វផ្សាយអំពីក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទក្នុងដំណើរការបោះឆ្នោតនៅថ្ងៃនេះ គឺស្របតាមសភាពការណ៍ ដែលនៅពេលខាង មុខដ៏ខ្លី នេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី ៥ ។ ដូច្នេះដើម្បីបញ្ចៀសបាននូវរាល់កំហុសឆ្គងផ្សេងៗ ដែលកើតមានឡើងដោយអចេតនា នូវរាល់សកម្ម ភាព ដែលមានចែងនៅក្នុងក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ យោធិនយើងទាំងអស់ ត្រូវស្វែងយល់ឲ្យបានច្បាស់លាស់ជៀសវាងការខាតបង់ថវិកាក្នុងការពិន័យ ការទទួលទោសទណ្ឌផ្សេងៗតាម ផ្លូវច្បាប់និងត្រូវជៀសវាងដាច់ខាតមិនត្រូវធ្វើអ្វីឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទឡើយ៕
(ដោយនាគសមុទ្រ)