លោក គួច ចំរើន ជួបសំណេះសំណាលជាមួយសមាជិកក្រុមសម្ព័ន្ធសេដ្ឋកិច្ច និងក្រុមសមាគមន៏រ៉ឺម៉កសន្តិភាពចំនួន៩៣៣នាក់ នៅខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ ៖លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹក ថ្ងៃតី១៩ ខែ ឧសភា ឆ្នាំ ២០២២ នេះបានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងក្រុម សមាគមន៏រួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា នៅខេត្តព្រះសីហនុ ចំនួន៩៣៣នាក់ ។

ក្នុងឱកាសនោះ លោក  គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានពាំនាំនូវការ ផ្តាំផ្ញើ សាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាកសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជានិងឯកឧត្តមសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុជូនចំពោះសមាជិកក្រុមសម្ព័ន្ធសេដ្ឋកិច្ចនិងរ៉ឺម៉កសន្តិភាពនិងក្រុមសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាទាំងអស់ ដែលមានវត្តមានក្នុងថ្ងៃនេះ និងជូនពរឱ្យបងប្អូនរកទទួលទានមានបានទាំងអស់គ្នាទន្ទឹមនឹងនេះយើងក៏ត្រូវ ចូលរួមការពារសន្តិភាព ដើម្បីបង្កើតមុខរបររបស់យើងបន្ថែមទៀត។ លោក គួច ចំរើន បានមានប្រសាសន៍ បន្តថាក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុសូមថ្លែងការកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះប្រធានក្រុមសម្ព័ន្ធសេដ្ឋកិច្ចនិងរ៉ឺម៉ក សន្តិភាព និងក្រុមសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា នៅខេត្តព្រះសីហនុ ដែលបានគ្រប់គ្រង និងរៀបចំចាត់ ចែងឱ្យមានការជួបជុំដើម្បីយើងមានឱកាសធ្វើពិធីសំណេះសំណាលក្នុងថ្ងៃនេះ។

លោក អភិបាលខេត្តបន្ថែមថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា បានខិតខំរំដោះប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ននេះ ព្រមទាំងបានបង្កើតការងារជូនបងប្អូន ពិសេសយុវជនរបស់យើង ឱ្យមានការងារបង្កើនចំណូល កាត់បន្ថយ ភាពក្រីក្រនៅក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្ដែងនៅខេត្តព្រះសីហនុ សម្ដេចតេជោបានធ្វើការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលជាច្រើន ប្រកបដោយសោភ័ ណភាព និងបរិស្ថានល្អ។ហើយការអភិវឌ្ឍទាំងនេះគឺជួយបង្កើតការងារជូនយុវជនយើងកាន់តែច្រើនបន្ថែមទៀត និងបង្កើតផលរបរជូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់ឱកាសឱ្យបងប្អូនប្រកបមុខរបរម៉ូតូឌុប ម៉ូតូកង់បីផងដែរ។

ជាមួយគ្នានេះ លោក អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនរត់ម៉ូតូឌុប និងម៉ូតូកង់បីទាំងអស់ សូម ជួយរាយការណ៍ករណីប្រទះឃើញមុខសញ្ញាចោរឆក់ ចោរលួចតាមដងផ្លូវ និងទីសាធារណៈ តាមរយៈលេខ ទូរស័ព្ទ Hot Line របស់នគរបាល ០៣១ ៣៧ ៤៩ ៨៤៨/០៩៧ ៧៧ ៨០០០៨ដើម្បីសមត្ថកិច្ចចេញអន្តរាគមន៍ទាន់ ពេលវេលា គឺមានតែយើងចូលរួមទាំងអស់គ្នា ដើម្បីឱ្យខេត្តយើង ក្រុងយើងគ្មានអំពើលួចឆក់។ លោក អភិបាល ខេត្ត ក៏បានអំនាវពាវផងដែរទៅដល់ដល់បងប្អូនរត់ម៉ូតូឌុប និងម៉ូតូកង់បីទាំងអស់ ក្នុងករណីភ្ញៀវមានការជ្រុះ របស់នៅលើម៉ូតូរបស់ខ្លួន សូមជួយប្រគល់ជូនម្ចាស់គេវិញផង ដែលទង្វើនេះគឺបានស្តែងចេញពីគុណធម៌ និងគុណតម្លៃរបស់បងប្អូន ព្រមទាំងបានផ្តល់នូវទំនុកចិត្ត និងភាពកក់ក្ដៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅខេត្តរបស់យើងកាន់តែច្រើនឡើង ហើយបងប្អូនក៏អាចរកចំណូលបានពីមុខរបរនេះ កាន់តែ យូរអង្វែងផងដែរ។ ហើយសូមកំភ្លេច នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺមានការរៀប ចំបោះ ឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដូច្នេះសូមឱ្យបងប្អូនអ្នកប្រកបមុខរបរម៉ូតូឌុប ម៉ូតូកង់បី និងក្រុមគ្រួសារ ទាំង អស់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕(ដោយនាគសមុទ្រ)