គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនីក្នុងខេត្តព្រះសីហនុចំនួន១៣៥នាក់

0

ខេត្តព្រះសីហនុ៖ លោក  គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចសណេះសំណាល់ជាមួយបងប្អូន ក្មួយៗ ជាសិល្បករ សិល្បការិនី នាថ្ងៃទី១៩ ខែ​ឧសភា ឆ្នាំ ២០២២នេះ លោក បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ ជូន ចំពោះសិល្បករ សិល្បការិនី ទាំងផ្នែកបុរាណ និងសម័យនៅក្នុងក្រុងព្រះសីហនុទាំងអស់។

លោក គួច ចំរើន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន បានសំរេចប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ធ្វើឱ្យខេត្តមាន ការប្រែប្រួល ពីមុនខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ មកដល់ពេលបច្ចុប្បន្ន ជាខេត្តពាណិជ្ជកម្ម។ ទន្ទឹមនឹង នោះវិស័យសិល្បៈក៏បានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ចគ្រួសារ និងសង្គម និងបានណែនាំឱ្យមន្ទីរវប្បធម៌ខេត្ត រៀបចំហ្វឹកហាត់ ធ្វើសិក្ខាសាលាប្រជុំដកបទពិសោធន៌ផ្សេងៗ ស្តីពីសិល្បៈ ចំរៀង របាំ ដើម្បីត្រៀមខ្លួនទៅប្រឡងថ្នាក់ជាតិ និងចូលរួមក្នុងឱកាសផ្សេងៗ ដើម្បីបង្ហាញពីសិល្បៈដែលយើង មានដូចជា របាំជូនពរ របាំព្រះរាជទ្រព្យ ឱ្យមហាជនបានដឹង បានស្គាល់កាន់តែទូលំទូលាយ។

ជាមួយគ្នានេះលោកគួច ចំរើន  ក៏បានបញ្ជាក់បន្ថែមផងដែរថា ថានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺមានការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដូចនេះសូមសិល្បករ សិល្បការិនី និងក្រុមគ្រួសារ ទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕(ដោយនាគសមុទ្រ)